ភ្នំពេញ៖ កាលពីថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០១៨ ក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA បានរៀបចំកម្មវិធីពិសេសមួយ ដែលមានឈ្មោះថា Coffee Date with AIA ដែលត្រូវបានប្រារព្ធឡើងនៅក្នុងហាង Tube Café។

ក្រុមហ៊ុន AIA រៀបចំកម្មវិធី Coffee Date with AIA

Coffee Date with AIA គឺជាការជជែកពិភាក្សាបែបសាមញ្ញមួយ ប្រមាណ ១០ ទៅ ១៥នាទី ជាមួយនាយកអាជីវកម្មរបស់ AIA សម្រាប់អ្នកដែលចង់ស្វែងយល់អំពីឱកាសអាជីវកម្ម/ការងារ ជាទីប្រឹក្សាផែនការជីវិតរបស់ AIA ឬហៅថា ភ្នាក់ងារលក់ដំណោះស្រាយធានារ៉ាប់រងជីវិតរបស់ AIA។ 

នេះ គឺជាការពិភាក្សា ដើម្បីស្វែងយល់អំពីឱកាសអាជីវកម្ម/ការងារ សម្រាប់គ្រប់គ្នា មិនថាអ្នកដែលមានការងាររួច អ្នកដែលមានបំណងផ្លាស់ប្តូរការងារ ឬអ្នកដែលមានបំណងចង់បានប្រាក់ចំណូលខ្ពស់តាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួនឡើយ។ 

បែបផែនអាជីវកម្មថ្មីនេះ ហៅថា inTREPRENEUR ឬ Insurance Entrepreneur ដែលជាភាសាខ្មែរហៅថា សហគ្រិនធានារ៉ាប់រង។

ក្រុមហ៊ុន AIA រៀបចំកម្មវិធី Coffee Date with AIA

លោក Sridhar ដែលជា CDO ប្រចាំក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA បានមានប្រសាសន៍ថា៖

“ដោយសារតែយើងមើលឃើញថា ប្រជាជនកម្ពុជាចូលចិត្តពិសាកាហ្វេ ដូច្នេះយើងចង់ចែករំលែកពេលវេលាដ៏រីករាយនេះ ដើម្បីទទួលទានកាហ្វេជាមួយគ្នា ហើយបានស្វែងយល់ពីឱកាសថ្មីៗជាមួយគ្នាថែមទៀតផង។”
លោក Sridhar ដែលជា CDO ប្រចាំក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA

លោក Sridhar បានបន្ថែមទៀតថា៖

“ដោយសារតែយុវជន យុវនារីកម្ពុជាជាច្រើន មានក្តីស្រម៉ៃចង់ធ្វើជាម្ចាស់អាជីវកម្មដោយខ្លួនឯង ដូច្នេះ AIA បានបង្កើត inTREPRENEUR នេះ ដើម្បីផ្តល់ឱកាសដល់ពួកគាត់ ក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ដោយពួកយើងនឹងផ្តល់ជា កម្មវិធីអភិវឌ្ឍន៍ និងជំនួយហិរញ្ញវត្ថុខ្លះៗ ដើម្បីជួយពួកគាត់អាចមានលទ្ធភាពក្នុងការចាប់ផ្តើមកសាងអាជីវកម្មផ្នែកធានារ៉ាប់រងដោយខ្លួនឯង។”
ក្រុមហ៊ុន AIA រៀបចំកម្មវិធី Coffee Date with AIA

គួរបញ្ជាក់ថា inTREPRENEUR នឹងផ្តល់ជូននូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាល បច្ចេកវិទ្យា និងការហ្វឹកហាត់អាជីវកម្ម ដល់សមាជិក សហគ្រិនធានារ៉ាប់រង ទាំងអស់ ដើម្បីបង្កើនភាពជឿជាក់ ក្នុងការធ្វើអាជីវកម្មធានារ៉ាប់រងប្រកបដោយប្រសិទ្ធិភាព។

សហគ្រិនធានារ៉ាប់រងមួយរូប ដែលធ្លាប់ជាបុគ្គលិក ផ្នែកលក់ ផ្នែកហិរញ្ញវត្ថុ និងអចលនទ្រព្យ រហូតក្លាយខ្លួនជា សមាជិក MDRT ដែលជាការទទួលស្គាល់តាមបទដ្ឋានអន្តរជាតិកម្រិតកំពូល ក៏បានមកចូលរួមក្នុងកម្មវិធីនេះ ដើម្បីចែករំលែកបទពិសោធន៍ទៅឲ្យអនាគតសមាជិកសហគ្រិនធានារ៉ាប់រងរបស់ AIA ផងដែរ។

អ្នកនាង នីទីល បានមានប្រសាសន៍ថា៖

“មូលហេតុដែលខ្ញុំចូលរួមជាមួយ AIA គឺ ដោយសារខ្ញុំធ្លាប់ធ្វើការឲ្យគេរាប់ឆ្នាំហើយ មិនមានសល់អ្វីសោះ ក្រៅពីបំណុល និងប្រាក់ប្រចាំខែដដែលៗ ហើយឥឡូវនេះ ខ្ញុំទើបតែចូលAIA មិនទាន់បាន១ឆ្នាំផង ក៏បានជាប់ជាសមាជិក MDRT សម្រាប់អាជីពក្នុងវិស័យធានារ៉ាប់រងនេះតែម្តង។ ”
កញ្ញា នីទីល សហគ្រិនធានារ៉ាប់រងរបស់ AIA

សហគ្រិនធានារ៉ាប់រងដ៏ឆ្នើមរូបនេះ បានផ្តល់ជាមតិថា៖

“បើសិនជាអ្នកគឺជាមនុស្សដែលខិតខំធ្វើការ ហើយចង់បានប្រាក់ចំនូលខ្ពស់ទៅតាមការប្រឹងប្រែងរបស់ខ្លួននោះ អ្នកគួរតែចូលខ្លួនក្នុងវិស័យធានារ៉ាប់រងឥឡូវនេះ គឺចាប់ផ្តើមពីពេលនេះតែម្តង ព្រោះការងារនេះមិនត្រូវការប្រាក់ដើមទេ គឺត្រូវការតែបេះដូង និងការតស៊ូប៉ុណ្ណោះ”។
ក្រុមហ៊ុន AIA រៀបចំកម្មវិធី Coffee Date with AIA

ចំណែកឯសហគ្រិនធានារ៉ាប់រងដ៏ជោគជ័យមួយរូបទៀត គឺអ្នកនាង ពិសី ដែលធ្លាប់ធ្វើការខាងវិស័យធនាគារ ដែលធ្លាប់ស្រម៉ៃចង់ក្លាយជាម្ចាស់ដីចម្ការ និងកសិដ្ឋាននោះ ក៏បានផ្លាស់ប្តូរជីវិតរបស់ខ្លួនជាមួយ AIA ផងដែរ។

អ្នកនាង ពិសី សហគ្រិនធានារ៉ាប់រងរបស់ AIA

នៅក្នុងកម្មវិធីដ៏ពិសេសនេះ គេក៏ឃើញមានអ្នកដែលបានចូលរួម និងពិភាក្សាជាមួយនាយកអាជីវកម្មរបស់ AIA ជាច្រើន ដោយក្នុងនោះមានទាំង និស្សិត បុគ្គលិកក្រុមហ៊ុន អ្នកដែលមិនទាន់មានការងារធ្វើ និងអ្នកដែលចង់ផ្លាស់ប្តូរការងារ ដើម្បីស្វែងយល់អំពីលក្ខណៈពិសេសរបស់ inTREPRENEUR ក៏ដូចជាដើម្បីចាប់យកឱកាសក្លាយជាម្ចាស់អាជីវកម្មមួយរូបដ៏ជោគជ័យក្នុងវិស័យធានារ៉ាប់រងនាពេលអនាគតផងដែរ។

ក្រុមហ៊ុន AIA រៀបចំកម្មវិធី Coffee Date with AIA

បើសិនជាមិត្តអ្នកអានចាប់អារម្មណ៍ កម្មវិធី Coffe Date with AIA នេះ អាចមកហាង Tube Café បាន នៅចម្លោះពីម៉ោង 8:30 ព្រឹក ដល់ 3:30 ល្ងាច នៅថ្ងៃណាមួយខាងក្រោមនេះ ដើម្បីសន្ទនាជាមួយនាយកអាជីវកម្មរបស់ AIA៖

• ថ្ងៃទី ០៣ និង ១០ មិនា

• ថ្ងៃទី ០៧ និង ២១ មេសា

• ថ្ងៃទី ០៥ និង ១២ ឧសភា។

លោកអ្នកក៏អាចអ៊ីម៊ែល មកកាន់ [email protected] ដើម្បីធ្វើការណាត់ទុកជាមុនផងដែរ៕

ក្រុមហ៊ុន AIA រៀបចំកម្មវិធី Coffee Date with AIA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]