ថៃ៖ ប៉ុន្មានថ្ងៃនេះតារាសម្តែងស្រី Bella Ranee កំពុងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បន្ទាប់ពីនាងបានសម្តែងជាតួឯកស្រីនៅក្នុងរឿង Buppe San Nivas របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣។

ជាមួយគ្នានេះដែរ នៅក្នុងខ្សែភាពយន្តភាគខាងលើនេះ គេឃើញថា តារាសម្តែងស្រី Bella Ranee បានដើរតូ ជាតួកាចឆ្នាសឆ្នើម ខុសប្លែកពីពេលមុនៗ ដែលនាងធ្លាប់តែជាតួអង្គសុភាពរាបសារ បែបស្រគត់ស្រគំ។

បន្ថែមពីលើនេះ ទៅទៀតនោះ ក្រៅពីការលេងទឹកមុខ បែបកាចសាហាវហើយ កញ្ញា Bella Ranee ក៏នៅអាចសម្តែងជាតួស្រី ដែលមានចរិតឡេះឡោះ លេងសើចច្រើនផងដែរ។

ជាក់ស្តែង នាងពូកែសម្តែងលេងទឹកមុខ បានជាច្រើនប្រភេទ ទាំងកាច ទាំងស្លូត ទាំងឆ្ងល់ ធ្វើឱ្យអ្នកទស្សនាជាច្រើន អស់សំណើច និងពេលបានឃើញមុខនាងសម្តែងបែបនេះហើយ អត់ទ្រាំមិនសរសើរមិនបានឡើយ ជាមួយនឹងទេពកោសល្យសិល្បៈរបស់នាង នៅក្នុងខ្សែភាពយន្តភាគ បែបបុរាណមួយនេះ។

តោះកុំឱ្យខាតពេលយូរ មកទស្សនាកម្រងរូបភាព ទឹកមុខជាច្រើនបែបរបស់តារាសម្តែងស្រី Bella Ranee ដូចខាងក្រោមនេះតទៅ៖  

ទឹកមុខពេលលង់នឹងសម្រស់ខ្លួនឯង
ទឹកមុខពេលលង់នឹងសម្រស់ខ្លួនឯង
ទឹកមុខពេលខឹង
ទឹកមុខពេលភ្ញាក់ផ្អើល
ទឹកមុខពេលជ្រេញឫក
ទឹកមុខពេលឈ្នានីស
ទឹកមុខពេលឈ្នានីស
ទឹកមុខពេលឈ្នានីស
ទឹកមុខពេលពិបាកចិត្ត
ទឹកមុខពេលសប្បាយរីករាយ សមជាសុភាពនារី
ទឹកមុខស្អុយ ពេលជិនឫកគេ
ទឹកមុខពេលហួសចិត្ត ស្មានមិនដល់
ទឹកមុខពេលចង់បានរបស់អ្វីមួយមកគ្រប់គ្រងជាកម្មសិទ្ធ
ទឹកមុខពេលតស៊ូ
ទឹកមុខជាជំទាវ ពេលដើរទៅមើលអ្វីម្យ៉ាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]