ភ្នំពេញ៖ កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ Rakuten Viber ដែលជាកម្មវិធីផ្ញើសារឈានមុខគេមួយលំដាប់ពិភពលោកបង្កើតឡើង ដោយក្រុមហ៊ុន Rakuten Viber ចាប់ផ្តើមយុទ្ធនាការ «យើងស្រឡាញ់កម្ពុជា» ជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ។ គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីបង្កើនមូលដ្ឋានអ្នកប្រើប្រាស់ដ៏រឹងមាំឲ្យបានចំនួន ២ លាននាក់នៅកម្ពុជា ដែលជាផ្នែកមួយនៃការពង្រីកខ្លួនទៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

Rakuten Viber ដែលជាកម្មវិធីផ្ញើសារឈានមុខគេមួយលំដាប់ពិភពលោក

ជាផ្នែកមួយនៃយុទ្ធនាការ «យើងស្រឡាញ់កម្ពុជា» អ្នកប្រើរបស់ Viber នៅកម្ពុជាឥឡូវនេះអាចទាញយកកញ្ចប់ sticker ថ្មីៗរបស់ Viber ដែលមានលក្ខណៈពិសេសសម្រាប់កម្ពុជាដោយឥតគិតថ្លៃ។ ចំពោះរូបស្ទីកឃ័រដ៏ពេញនិយមដែលមានសរសេរជាខេមរភាសា ដូចជា "ហេឡូ", "តោះទៅ" និង "តោះញ៉ាំ" ។ រូបស្ទីកឃ័រទាំងនោះគឺត្រូវបានបង្កើតឡើងដោយវិចិត្រករក្នុងស្រុក និងអាចរកបានចាប់ពីពេលនេះតទៅ ។ ដូច្នេះលោកអ្នកអាចធ្វើការទាញយកបានដោយគ្រាន់តែចូលទៅកាន់គេហទំពរ័ http://bit.ly/welovecambodia ។

លោក Anubhav Nayyar ប្រធានផ្នែកអភិវឌ្ឍន៍ធុរកិច្ចប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង អាស៊ីខាងត្បួងបានមានប្រសាសន៍ថា៖

«Viber បានសម្លឹងឃើញកំណើនចំនួនអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន។ ទិសដៅរបស់យើងគឺធ្វើឲ្យ Viber កាន់តែមានទំនាក់ទំនងជាមួយប្រជាជនកម្ពុជាដើម្បីទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ។ យើងបានទទួលជោគជ័យរួចមកហើយនៅទីផ្សារអាស៊ីអាគ្នេយ៍សំខាន់ៗមួយចំនួនមានដូចជាប្រទេសហ្វីលីពីន ប្រទេស វៀតណាម និងប្រទេសមីយ៉ាន់ម៉ា»។
លោក Anubhav Nayyar ប្រធានផ្នែកអភិវឌ្ឍន៍ធុរកិច្ចប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង អាស៊ីខាងត្បួង

លោក Nayyar បានមានប្រសាសន៍បន្ថែមទៀតថា៖

« យើងសង្ឃឹមថានឹងធ្វើការសហការចាប់ដៃគូជាមួយនឹងអ្នកមានឥទ្ធិពលក្នុងស្រុក និងបង្កើតមាតិកាជាភាសាខ្មែរជាច្រើនដូចជារូបស្ទីកឃ័រ Chatbots និងការបង្កើតសេវាកម្មផ្សេងៗជាច្រើនទៀតដែលទាក់ទងនិងប្រជាជនកម្ពុជា»។
ស្ទីកឃរ័ «យើងស្រឡាញ់កម្ពុជា» របស់ Viber

យោងតាមរបាយការណ៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជានៅឆ្នាំ ២០១៧ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់អ៊ិនធឺណិតចំនួន ៨,៦ លាននាក់ ដោយក្នុងនោះមានប្រមាណជា៥៤ ភាគរយ ឬស្មើ៧ លាននាក់ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមាន ៨១ ភាគរយប្រើតាមទូរស័ព្ទចល័ត៕

Rakuten Viber ចាប់ផ្តើមបើកយុទ្ធនាការ «យើងស្រឡាញ់កម្ពុជា»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]