បរទេស៖ គូសត្រូវចាស់ Arsenal នឹងត្រូវប៉ះ AC Milan ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី២ របស់អឺរ៉ុប UEFA Europa League ។ 

មុនឡើងមកកាន់វគ្គនេះ Arsenal បានយកឈ្នះក្រុម Ostersunds ដោយលទ្ធផល ៤-២ ពោលគឺ ក្នុងជើងទី១ យកឈ្នះ ៣-០ ខណៈជើងទី២ ភ្លាត់ចាញ់វិញ ២-១។

ចំណែកឯ AC Milan ដែលជាក្រុមខ្លាំងរបស់អីុតាលី មុននឹងឡើងមកកាន់វគ្គនេះ ពួកគេបានឈ្នះ ៤-០ ដោយជើងទី១ យកឈ្នះ ៣-០ និងជើងទី២ យកឈ្នះ ១-០ បន្ថែមទៀត។ 

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១២ ក្រុមដែលដឹកនាំដោយលោក Wenger បានធ្លាក់ចេញពីពានរង្វាន់ Champions League វគ្គ ១៦ក្រុមចុងក្រោយ ដោយ AC Milan តែម្ដង ដែលពេលនោះ គឺឈ្នះក្នុងលទ្ធផលប្រផុត​ប្រផើយ ៤-៣។

ចាំមើលថាតើ ក្នុងពាន Europa League នេះ Arsenal អាចសងសឹងទៅលើ AC Milan បានដែរ ឫយ៉ាងណា?  

លទ្ធផលនៃការចាប់ឆ្នោតវគ្គ ១៦ក្រុមចុងក្រោយ
Arsenal
AC Milan
Arsenal ពេលលេងទល់នឹង AC Milan ក្នុងឆ្នាំ២០១២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]