ភ្នំពេញ៖ ជាតារាសម្តែងស្រីស៊ិចស៊ី និងធ្លាប់ជាពិធីការិនីមួយដួង ដែលមានសម្រស់ដ៏ស្រស់ស្អាត មិនចាញ់តារាស្រីនានា អ្នកនាង មួយមួយ បានសម្រាល បានកូនស្រីម្នាក់កាលពីកំឡុងឆ្នាំ ២០១៧ កន្លងទៅនេះ ក្រោយពេលផ្អាកការងារក្នុងវិស័យសិល្បៈអស់មួយរយៈធំ។

ប៉ុន្តែក្រោយពេល សម្រាលកូនស្រីជាទីស្រលាញ់ តារាសម្តែងអ្នកនាង មួួយមួយ ក៏នៅតែបន្តលាក់បាំងមុខស្វាមីជិតឈឹង មិនទាន់បង្ហាញប្រាប់អ្នកគាំទ្រនៅឡើយនោះទេ។ 

ធ្មេចបើកៗកូនស្រីរបស់អ្នកនាង មួយមួយ ក៏បានចម្រើនវ័យធំធាត់ឡើង ដោយគិតមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ម្សិលមិញនេះ គឺមានអាយុ១ឆ្នាំហើយ ព្រមទាំងមានមុខមាត់គួរឱ្យស្រលាញ់ថែមទៀតផង មិនចាញ់សម្រស់របស់ម្តាយប៉ុន្មាននោះទេ។

ជាក់ស្តែង កាលពីយប់មិញនេះ អ្នកនាង មួយមួយ ក៏បានរៀបចំធ្វើនូវពិធីជប់លៀងយ៉ាងសាមញ្ញមួយ ដើម្បីអបអរថ្ងៃកំណើតកូនស្រីរបស់ខ្លួនផងដែរ។ ប៉ុន្តែក្នុងនោះ អ្នកនាងបានអញ្ជើញអ្នកសិល្បៈ ជាមិត្តភក្តិជិតស្និទ្ធ ទៅចូលរួមតែប៉ុន្មាននាក់ប៉ុណ្ណ៉ោះ ៕

តោះចង់ដឹងថា សម្រស់របស់កូនស្រីអ្នកនាង មួយមួយ ស្រស់ស្អាតយ៉ាងណានោះ មកទស្សនារូបភាព ខាងក្រោមនេះជាមួយគ្នា៖ 

រូបភាពខ្លះៗថ្ងៃខួបកំណើតកូនស្រី អ្នកនាង មួយមួយ
រូបភាពខ្លះៗថ្ងៃខួបកំណើតកូនស្រី អ្នកនាង មួយមួយ
រូបភាពខ្លះៗថ្ងៃខួបកំណើតកូនស្រី អ្នកនាង មួយមួយ
រូបភាពខ្លះៗថ្ងៃខួបកំណើតកូនស្រី អ្នកនាង មួយមួយ
រូបភាពខ្លះៗថ្ងៃខួបកំណើតកូនស្រី អ្នកនាង មួយមួយ
រូបភាពខ្លះៗថ្ងៃខួបកំណើតកូនស្រី អ្នកនាង មួយមួយ
កូនស្រីរបស់តារាសម្តែងអ្នកនាង មួយមួយ
កូនស្រីរបស់តារាសម្តែងអ្នកនាង មួយមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]