ចិន៖ Fan Bingbing ជាតារាសម្ដែងស្រីមួយដូង ដែលមានឈ្មោះល្បីល្បាញ ប្រចាំប្រទេសចិន ដែលមហាជនទាំងអស់ សុទ្ធសឹងតែបានស្គាល់នាង តាមរយៈទេពកោសល្យ ដ៏ប៉ិនប្រសប់ក្នុងការសម្តែង ក៏ដូចជារូបសម្រស់ ដ៏ស្រស់ស្អាតរបស់នាងផងដែរ។

បច្ចុប្បន្ននេះ បើទោះបីជាតារាស្រីរូបនេះ មានវ័យកាន់តែច្រើនក៏ដោយក្តី តែទស្សនិកជនមួយចំនួនខ្លះ នៅមិនទាន់ដឹងទេថា Fan Bingbing នៅពេលនេះ នាងមានវ័យជិត ៤០ឆ្នាំទៅហើយ (៣៧ឆ្នាំ) ប៉ុន្តែបើនិយាយពីរូបសម្រស់ និងប្រជាប្រិយភាពរបស់នាងវិញ ក៏កាន់តែស្ទុះឡើង មិនចាញ់តារាចំណូលថ្មីប៉ុន្មាននោះឡើយ។ 

ជាក់ស្តែង កាលពីពេលកន្លងទៅនេះ មានឆាណែលយូធូបមួយ បានបង្ហោះចែករំលែក វីដេអូឃ្លីប នៃរូបថតជាច្រើនសន្លឹក របស់តារាស្រីរូបនេះ តាំងតែពីនាងនៅវ័យកុមារ ពោលគឺ នៅអាយុ១ឆ្នាំ រហូតដល់វ័យ ៣៥ឆ្នាំ ជាហេតុធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រលើរូបនាងជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងនោះ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គេឃើញថា រូបសម្រស់របស់ Bingbing នាងនៅតែស្រស់ស្អាត ក្មេងជាងវ័យ ឃ្យូត និងគួរឲ្យស្រលាញ់មែនទែន សាកសមនឹងរហស្សនាម ដែលគ្រប់គ្នាតែងហៅថា រាជនីសម្រស់ យ៉ាងដូច្នោះដែរ ដែលមហាជនជាច្រើន តែងសរសើរមិនដាច់ពីមាត់ ទៅលើរូបនាង ៕ 

ទស្សនាវីដេអូខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]