អង់គ្លេស៖ កីឡាករ Mohamed Salah កំពុងតែបង្ហាញទម្រង់លេង ជាមួយក្លិបថ្មីរបស់ខ្លួន Liverpool យ៉ាងល្អប្រសើរ។

ពោលគឺ ក្នុងពេលនេះ កីឡាកររូបនេះ អាចស៊ុតបញ្ចូលទីបានចំនួន ២២គ្រាប់នៅក្នុងក្របខ័ណ្ឌ English Premier League ។

កាលពីថ្មីៗនេះដែរ កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ បានបង្ហើបប្រាប់ ពីមូលហេតុដែលធ្វើឲ្យខ្លួន ចូលរួមជាមួយក្រុមហង្សក្រហម Liverpool គឺដើម្បីបំពេញក្តីបំណងរបស់ខ្លួន ក្នុងការយកពានរង្វាន់ ឲ្យក្លិបដ៏អស្ចារ្យមួយនេះ។

Salah បានប្រាប់ទៅកាន់សារព័ត៌មាន BBC ថា៖ 

កីឡាករ Mohamed Salah
«ខ្ញុំមកទីនេះដើម្បីឈ្នះពានរង្វាន់។ ខ្ញុំអាចប្រាប់អ្នកគាំទ្រថា យើងធ្វើការអស់ពីខ្លួន ១០០ភាគរយ ដើម្បីព្យាយាមឈ្នះពានអ្វីមួយសម្រាប់ក្លិប។ ក្លិបមិនដែលឈ្នះពានរង្វាន់ ក្នុងស្រុកឬក៏លីក យូរណាស់មកហើយ។ វាជាក្តីសុបិនរបស់ខ្ញុំ ក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ហើយក៏ខ្ញុំចង់ឈ្នះពានរង្វាន់មួយនេះ ជាមួយនឹងក្លិបមួយនេះផងដែរ» ៕
កីឡាករ Mohamed Salah
កីឡាករ Mohamed Salah ពេលលេងឲ្យក្រុមជម្រើសជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]