ជប៉ុន៖ ក្រុមហ៊ុនមួយនៅក្នុង ប្រទេសជប៉ុន កំពុងតែធ្វើការផលិតវ៉ែនតាវៃឆ្លាតមួយប្រភេទ ដែលមានសមត្ថភាពធ្វើការបំលែងអក្សរ ទៅជាសម្លេង ដើម្បីជួយដល់អ្នកដែលមិនចេះអានអក្សរ ឬក៏មានភាពលំបាកក្នុងការអាន។

វ៉ែនតាដែលមានឈ្មោះថា Oton Glass នេះមានបំពាក់ទៅដោយ កាសត្រចៀក និងកាមេរ៉ាតូចៗចំនួនពីរ ដើម្បីធ្វើការចាប់យកចលនារបស់ភ្នែក និងចាប់យកអត្ថបទ ឬក៏អក្សរ។

ដើម្បីដំណើរការ ការបំលែងអក្សរ ទៅជាសំឡេងនេះបាន អ្នកប្រើប្រាស់ត្រូវព្រិចភ្នែក ក្នុងការចាប់យករូបភាពនៃអក្សរ ដែលនៅចំពីមុខពួកគេ។ បន្ទាប់មកអក្សរទាំងនោះ នឹងត្រូវបានបញ្ជូនទៅប្រព័ន្ធទិន្នន័យ Raspberry Pi Cloud ដើម្បីធ្វើការវិភាគ និងបំលែងទៅជាសំឡេងភ្លាមៗផងដែរ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុនជប៉ុនមួយនេះ មានបំណងដាក់លក់វ៉ែនតាវៃឆ្លាត Oton Glass នាពេលឆាប់ៗខាងមុខនេះ នៅក្នុងតម្លៃប្រមាណជា ៤៧ដុល្លារអាមេរិកប៉ុណ្ណោះ ៕ 

ទស្សនាវីដេអូខាងក្រោម៖ 

វ៉ែនតាឆ្លាតវៃ Orton
វ៉ែនតាឆ្លាតវៃ Orton
វ៉ែនតាឆ្លាតវៃ Orton
វ៉ែនតាឆ្លាតវៃ Orton
វ៉ែនតាឆ្លាតវៃ Orton
វ៉ែនតាឆ្លាតវៃ Orton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]