យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា  ថ្នាក់ដឹកនាំ របស់ទីក្រុងសៀងហៃ  នឹងមានគម្រោងការណ៍ ក្នុងការប្រកាស មិនឲ្យជក់បារី នៅក្នុងអគារធ្វើការ ក៏ដូចជា នៅក្នុងអគារផ្សេងៗ ហើយប្រសិនជានរណាម្នាក់ បំពាននឹងច្បាប់នេះ នោះនឹងត្រូវពិន័យទៅតាមច្បាប់ ដែលបានចែង។

ទោះជាយ៉ាងណា យ៉ាងហោចណាស់ មានប្រជាជននៅក្នុងតំបន់ជាង ៩០ភាគរយ យល់ស្របនឹងគម្រោងការណ៍នេះ យោងទៅតាមការធ្វើស្ថិតិ។ មួយវិញទៀត លោក លី (Li Zhongyang) ដែលជាគណៈកម្មធិការសុខភាពសៀងហៃ បាននិយាយថា អ្នកតំណាងប៉ូលីសម្នាក់បានស្នើរសុំ ឲ្យមានច្បាប់ក្នុងការហាមមិនឲ្យជក់បារីនៅក្នុងអគារ ព្រោះទាំងនេះ អាចជួយឲ្យខាងប៉ូលីស ងាយស្រួលក្នុងការគ្រប់គ្រង និងមានអនាម័យ។

សម្រាប់ច្បាប់នេះត្រូវបាន អនុវត្ដន៍នៅតាមបណ្ដាប្រទេសជាច្រើន នៅប៉ែកអឺរ៉ុប តាំងពីយូរណាស់មកហើយ។ ម្យ៉ាងវិញទៀត ការការពារបែបនេះ អាចជួយការពារអ្នក ដែលពិបាកដកដង្ហើម ស្រវាំងភ្នែក នៅក្នុងអគារទាំងនេះ ក៏ដូចជា មិនឲ្យមានក្លិននៅជាប់ខោអាវ និងជាពិសេសការពារសុខភាពរបស់មនុស្សម្នាក់ថែមទៀត។

តើប្រិយមិត្ដយល់ថា គំនិតនេះល្អដែរ ឬទេ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]