ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយ ពីរឿងរ៉ាវដ៏សែនធំ កើតឡើងលើ តារាសម្តែងស្រី ណា សាឌី ហើយជាពិសេស ក៏មានមនុស្សមិនតិចទេ ចង់ដឹងចម្លើយពិត ចេញពីមាត់ ម្ចាស់សាមីខ្លួន ថារឿងរ៉ាវនោះ បែបណាទៅវិញ។

អ្វីដែលកាន់តែចោទជាបញ្ហាទៀត ស្របពេលមានរឿងបែបនេះទៅហើយ ទាំងគណនីហ្វេសប៊ុក និង អ៊ីនស្តារក្រាម របស់ សាឌី បានបង្ហោះរូប និងសារប្លែកមួយ។ ហើយសារមួយនោះដែរ ត្រូវបាន បណ្តាអ្នកលេងហ្វេសប៊ុក មានការមិនពេញចិត្តជាខ្លាំង និងនាំគ្នា Comment មិនល្អថែមទៀត។

សម្រាប់រាត្រីនេះ សាឌី ក៏បានបំភ្លឺរឿងនេះយ៉ាងច្បាស់ តាមរយៈខ្មែរឡូត ដោយនាងបាននិយាយថា«មានពួកHacker បានយក ទាំងគណនីហ្វេសប៊ុក និង អ៊ីនស្តារក្រាមហើយសរសេរសារ ធ្វើឲ្យគេជេរខ្ញុំពេញហ្នឹងបង។ និយាយទៅ ចាប់តាំងពី ថ្ងៃទី១៦មក គណនីទាំង២របស់ខ្ញុំ គឺពួកគេ ជាអ្នកកាន់កាប់ ដូច្នេះខ្ញុំ សូមមិនទទួលខុសត្រូវ រាល់អ្វីដែលកើតឡើងទាំងអស់»។

ជាមួយគ្នានោះដែរ ស្រីស្អាតរូបនេះ ក៏បានបន្តដែរថា «ចំពោះរឿងដែលកំពុងល្បី តៗគ្នា ខ្ញុំ គិតថា បើយើងទុកវាចោល វានឹងសាបរលាបឯង ណាមួយ បើតាមមើលក្នុងសារនោះ ក៏មិនបាន និយាយអ្វីជ្រៅ ឬបញ្ចេញរូបលើស អ្វីនោះដែរ ដូច្នេះខ្ញុំគិតថា យើងមិនចាំបាច់ធ្វើអ្វីនោះទេ។ ហើយចំពោះការងារខ្ញុំ នៅបាយ័ន ក៏មិនមានការប្រែប្រួលអ្វីនោះទេ ខ្ញុំធ្វើការធម្មតា។ មួយទៀត មនុស្សជាច្រើន នាំគ្នានិយាយថា ខ្ញុំខ្លាច ខ្ញុំគេចចេញ ពីបណ្តាញសង្គម តែតាមពិតគឺអត់ទេ ខ្ញុំមិនបានគេចទេ គ្រាន់តែពួក Hacker យកគណនី ទាំងហ្វេសប៊ុក និង អ៊ីនស្តារក្រាម ទៅកាន់កាប់តែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំ នឹងព្យាយាមយកមកវិញ ហើយបង្ហាញមុខ ក្នុងបណ្តាញសង្គម ក្នុងពេលឆាប់ៗនេះ»។

គួរបញ្ជាក់ផងដែរ សាឌី ជាតារាវ័យក្មេងម្នាក់ ទើបប្រឡូកក្នុងសិល្បៈ តែរូបនាង អាចទាញប្រជាប្រិយភាព បានយ៉ាងខ្លាំង ពីសំណាក់មហាជន តាមរយៈខ្សែភាពយន្ត និង វីដេអូចម្រៀងមួយចំនួន៕

កញ្ញា ណា សាឌី
កញ្ញា ណា សាឌី
កញ្ញា ណា សាឌី
កញ្ញា ណា សាឌី
កញ្ញា ណា សាឌី
កញ្ញា ណា សាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណា សាឌី