(ភ្នំពេញ)៖ មួយរយៈមកនេះ គិតចាប់ពីចុងឆ្នាំ ២០១៧ រហូតមកដល់ឆ្នាំ ២០១៨ មានហេតុការណ៍ជាច្រើនបានកើតឡើង ក្នុងសង្គមសិល្បៈ ហើយក៏បានធ្វើឲ្យប្រជាពលរដ្ឋ ស្ទើរទូទាំងប្រទេសមានការភ្ញាក់ផ្អើល ចាប់អារម្មណ៍ ពេលខ្លះក៏មានការអណោចអធ័មទៀតផង ជាពិសេសនោះ គឺ ទស្សនិកជន មានការខកចិត្ត ចំពោះហេតុការណ៍ទាំងនោះគ្រប់ៗគ្នា។

យ៉ាងណាមិញ ក្នុងនោះផងដែរ មានតារាចម្រៀងល្បីពីរដួង ដែលត្រូវបានមនុស្សពេញពិភពលោកបានស្គាល់ តាមរយៈការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក ក្នុងនោះផងដែរ មាន អ្នកនាង សាន ស្រីឡៃ និង លោក ប៊ុត សីហា ដែលអ្នកទាំងពីរ ម្នាក់ជាអតីតបេក្ខភាពក្នុងកម្មវិធី «The Voice Cambodai» រដូវកាលទី២ និងម្នាក់ទៀតជា ម្ចាស់ជ័យលាភី ក្នុងកម្មវិធី «The Voice Cambodai» រដូវកាលទី១។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលទី១ គឺកើតឡើងចំពោះតារាចម្រៀង អ្នកនាង សាន ស្រីឡៃ ដែលនាងបានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក និងធ្វើឲ្យអ្នកគាំទ្រអាណិតអាសូរ អាណោចអាធ័មគ្រប់គ្នា ជាមួយនឹងហេតុការណ៍ មិនគួរឲ្យជឿមួយ ដែលបានកើតឡើងនៅ នៅក្នុងគ្លីនិក វ៉ាយតាឡុងហ្គា តាមផ្លូវ៣៦០ កែងផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោងជាងបួនល្ងាច កាលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ដោយនាងត្រូវបានខ្មាន់កំាភ្លើង ដែលត្រូវបានគេដឹងថា ឈ្មោះ ជ័យ រិន ជាប្តីរបស់នាង បាញ់សំលាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនឹងកន្លែង ដោយសារភ្លើងប្រច័ណ្ឌ។

ហេតុការណ៍ទី២ គឺបានកើតឡើងទៅលើម្ចាស់ជ័យលាភី «The Voice Cambodai» រដូវកាលទី១ ខណៈហេតុការនេះ ខុសពី សាន ស្រីឡៃ តែម្ដង គឺមិនបានធ្វើឲ្យទស្សនិកជនអាណិតអាសូរនោះទេ គឺអ្នកខ្លះស្អប់រហូតដល់ថ្នាក់ជេទៀតផង ដោយសារតែលោក មានឱកាសធ្វើជាតារាចម្រៀង ជាប់លេខ១ ក្នុងកម្មវិធីពិភពលោក មានមនុស្សរាប់លាននាក់ស្គាល់ហើយ បែរជាមិនចេះក្តាប់ឱកាសទៅវិញ ពោលគឺតារារូបនេះ បានធ្វើឲ្យផលិតកម្មហង្សមាសខកចិត្តជាខ្លាំង ដោយពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងត្រូវបានផលិតកម្មហៅយកមកណែនាំមកស្តាប់ រហូតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លូន កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការសេពគ្រឿងញៀន។ ជាមួយគ្នានេះ មានទស្សនិកជនជាច្រើន មិនត្រឹមតែសម្តែងការខកចិត្តនោះទេ ថែមទាំង នាំគ្នាជេពេញហ្វេសប៊ុកទៀតផង។

គួរបញ្ជាក់ថា ហេតុការទាំងពីរខាងលើនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងកុះករ និងកក្រើកជាខ្លាំង កាលពីចុងឆ្នាំ ២០១៧ និងដើមឆ្នាំ ២០១៨៕

ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
សាន ស្រីឡៃ
សាន ស្រីឡៃ

ប្រភព : khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

សាន ស្រីឡៃ