(ភ្នំពេញ)៖ បន្ទាប់ពីលោក ឆាយ វីរៈយុទ្ធ បានដឹកដៃភរិយាសំណព្វចិត្ត ធ្វើដំណើរកម្សាន្ត នៅឯប្រទេសជប៉ុន ដោយត្រូវបានមហាជននិយាយថា លោកបាននាំភរិយា ទៅក្រេបទឹកឃ្មុំនោះ ត្រូវបានប្រភពជិតស្និទ្ធនឹងភរិយារបស់ អ្នកនាង សែ ចាន់ឌី ដែលជាភរិយារបស់លោក ឆាយ វីរៈយុទ្ធ បានទម្លាយឲ្យដឹងថា មិនត្រឹមតែជាដំណើរកម្សាន្តក្រេបទឹកឃ្មុំ ធម្មតានោះទេ គឺថែមទាំងជាដំណើរកម្សាន្ដ ដើម្បីអបអរសាទរ ដល់ភរិយារបស់លោក ឆាយ វីរៈយុទ្ធ ដែលកំពុងមានគភ៌ ទៀតផង។

នេះគឺជាលើកទី១ ដែលមហាជនបានឃើញ ប្ដីប្រពន្ធមួយគូខាងលើ ដឹកដៃគ្នា ទៅដល់ប្រទេសក្រៅ ខណៈការចេញទៅលើកនេះ លោក ឆាយ វីរៈយុទ្ធ នាំភរិយាទៅតំបន់ទេសចរណ៍ ស្ទើរតែគ្រប់ទិសទី នៃតំបន់ទេសចរណ៍ ក្រៅប្រទេសជប៉ុន។

យ៉ាងណាមិញ លោក ឆាយ វីរៈយុទ្ធ ក្រោយពេលមានដំណឹងរីករាយនេះ លោកពិតជារីកមុខ រីកមាត់ ដូចគ្រាប់ជី អ៊ឹចឹង ដែលជិតបានក្លាយជាឪពុកវ័យក្មេង របស់គេហើយ។

គួរបញ្ជាក់ថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ បានរៀបការអស់រយៈពេលជិត ១ឆ្នាំ មកហើយ ផ្ទុយទៅវិញ ទោះបីជាតារារូបនេះ រៀបការសាងគ្រួសារហើយក្ដី ប៉ុន្តែលោក នៅតែទទួលបានការគាំទ្រ យ៉ាងច្រើន ពីសំណាក់ទស្សនិកជន៕

ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ