អាមេរិក៖ លោក Elon Musk កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងដោយលោកជាអ្នកជំរុញឲ្យមានបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា កាំជ្រួចបញ្ជូនយានទៅទីអវកាស រថយន្តអគ្គិសនី អាគុយដែលសាកថ្មដោយពន្លឺព្រះអាទិត្យ ជាដើម -ល- ។    

ការរុករកឃើញនូវបច្ចេកវិទ្យាថ្មីៗទាំងនេះគឺដោយសារក្រុមហ៊ុនធំៗរបស់លោកមានដូចជា ក្រុមហ៊ុនរថយន្តTesla ក្រុមហ៊ុនអវកាសSpaceX និងក្រុមហ៊ុនធ្វើហេដ្ឋារចនាសម្ព័ន្ធដែលគាត់ដាក់ឈ្មោះថា ក្រុមហ៊ុនគួរឲ្យសាំ(The Boring Company)។

ខាងក្រោមជាមហិច្ឆតាធំៗរបស់លោក Elon Musk ៖

Elon Musk កំពុងរៀបរាប់ពីគំរោងនៅក្នុងកិច្ចប្រជុំមួយ

កាន់កាប់ភពអង្គារ

SpaceX គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឲ្យការធ្វើដំណើរលើទីអវកាសមានតំលៃមួយថោកជាងមុន។ លើសពីនេះទៀតនោះ លោក Musk បាននិយាយថាមនុស្សលោកនឹងក្លាយជាសភាវៈមានជីវិត ដែលអាចរស់នៅក្រៅពីភពផែនដីបាន។ គាត់សង្ឃឹមថានឹងអាចបញ្ជូនឧបករណ៍ចាំបាច់ទៅកាន់ភពអង្គារជាមុនសិននៅ ៥ឆ្នាំក្រោយ រួចនឹងបញ្ជូនមនុស្សទៅរស់នៅបាននៅឆ្នាំ ២០២៤ តែម្តង។ 

រូបតំណាង

ធ្វើដំណើរក្រោមដីក្នុងល្បឿន១ពាន់១រយគីឡូម៉ែត្រក្នុងមួយម៉ោង

វាជាប្រភេទរថភ្លើងថ្មីមួយដែលគេហៅថា Hyperloopដែលអាចឲ្យអ្នកដំណើរធ្វើជិះក្នុងល្បឿន១ពាន់១រយគីឡូម៉ែត្រក្នុងមួយម៉ោងបាន។ គេធ្វើដូច្នេះបានដោយសារផ្លូវក្រោមដីនោះគឺគេតម្រូវមិនឲ្យមានអ្វីទាល់តែសោះសូម្បីតែខ្យល់ប៉ះកកិតជាមួយនឹងរថភ្លើង។ Elon Musk បានទទួលការអនុញ្ញាតសម្រាប់ការជីកសាកល្បងពីទីក្រុងវ៉ាស៊ីងតោននាថ្ងៃទី១៩ ខែកុម្ភៈនេះហើយ។ 

រោងចក្រផលិតអាគុយរបស់Tesla

ផ្ដល់ថាមពលឲ្យពិភពលោកទាំងមូល

រោងចក្រផលិតអាគុយដ៏ធំសម្បើមរបស់ក្រុមហ៊ុនTeslaនេះគឺនៅវាលខ្សាច់ Nevada។ វាត្រូវបានគេសាងសង់ឡើងក្នុងគោលបំណងឲ្យក្លាយទៅជាអគារដែលមានទំហំធំជាងគេបំផុតក្នុងពិភពលោកដែលមានទំហំមួយគីឡូម៉ែត្រការ៉េ ហើយនឹងអាចផលិតអាគុយច្រើនល្មមដែលពិភពលោកត្រូវការ។

រូបតំណាង

តម្លើងថាមពលខួរក្បាល

Elon Muskក៏ជាអ្នកចូលរួមបង្កើតក្រុមហ៊ុនNeuralink ដែលជាក្រុមហ៊ុនដែលមានបំណងចងភ្ជាប់ការគិតរបស់មនុស្សជំនួយដោយការគិតរបស់ម៉ាស៊ីន។ បច្ចេកវិទ្យាកុំព្យូទ័រនិងខួរក្បាលមនុស្សនេះនឹងអាចពង្រឹងសមត្ថភាពខួរក្បាលរបស់មនុស្សបាន​ដូចជាការគិត ការចងចាំ ល្បឿនក្នុងការសម្រេចចិត្ត និងការពារពីជំងឺវង្វេងវង្វាន់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]