ខេត្តពោធិ៍សាត់ ៖ ​ខ្មាន់​កាំភ្លើង​​មិន​ស្គាល់​​មុខ​បាន​ឡើង​​បាញ់​ប្រហារ​ម្ចាស់​ផ្ទះ​ចំនួន ​៤​គ្រាប់​ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់​​ធ្ងរ​ដែល​​គេ​សង្ស័យ​ថា ​ជា​រឿង​គំនុំ​ ។ អំពើ​ឃាត​កម្ម​​ដោយ​ចេតនា​​តែ​មិនបាន​សម្រេច​​នេះ​កើត​ ឡើង​កាលពីវេលា​ម៉ោង​​៩​​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ មីនា ២០១២ ​​នៅភូ​មិ​​ប្រមោយ ​ឃុំ​ប្រមោយ ស្រុក​វាល​វែង ។

លោក​វរសេនីយ៍​​ត្រី ភួង ​សូឡី អធិ​ការ​នគរ​បាល​​ស្រុក​វាល​វែង ​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​ឈ្មោះ​គ្រុយ ​ហ៊ីម ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​​២២​ឆ្នាំ ​រស់​នៅភូមិ​-ឃុំ​កើត​ហេតុ​​ខាងលើ​ត្រូវ​ខ្មាន់​កាំភ្លើង​​បាញ់​​ចំនួន​៤​ គ្រាប់ គឺ​បាត​ជើង​ឆ្វេង​ ជង្គង់​​ស្តាំ និងចំ​គូទ​២​កន្លែង​បៀម​គ្រាប់ ។ នៅ​កន្លែង​កើតហេតុ​​​​រកឃើញ​សំបក​​គ្រាប់​ធុន AK ចំនួន​៤ ប៉ុន្តែ​អាវុធ​​ជន​មិន​ស្គាល់​មុខ​នោះ​យក​ទៅតាម​​គេ​ច​ខ្លួន​បាត់។

ស្ត្រី​ឈ្មោះ​ហង្ស សុខ​លី អាយុ​២០​ឆ្នាំ ​មាន​កូន​៣​នាក់​ជា​ភរិយា​​របស់​ជនរងគ្រោះ​​បាន​រៀប​រាប់​​ប្រាប់​កោះ​សន្តិ ​ភាព​ឱ្យដឹងថា ​នៅ​យប់​កើត​ហេតុ​​​បន្ទាប់​ពី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​រួច​ក្រុម​គ្រួសារ ​​របស់​នាង​​បាន​នាំគ្នា​​អង្គុយ​មើល​​ទូរទស្សន៍​ដូច​​សព្វ​មួយ​ដង ។ លុះ​វេលា​ម៉ោង​​៩​និង​៣០​នាទី​យប់​​ក៏​បិទ​​ភ្លើង​អំពូល​​​​ម៉ែត្រ​​ប្រើ​ ពន្លឺ​ព្រះ​អាទិត្យ ​នាំ​គ្នា​ដេក​តែ​មិន​​បាន​​បិទទ្វារ​​ទេ ស្រប​ពេល​នោះ​ ស្រាប់តែ​ឮ​សំឡេង​មនុស្ស​​ប្រុស​ស្រែក​ហៅប្តីរបស់​​នាង​​ថា «អា​ម៉ៅៗ» ​ចម្ងាយ​ពី​មាត់​ទ្វារ​ប្រហែល​៤​ម៉ែត្រ ​ហើយ​បាញ់​ស្រោច​​មក​លើ​ប្តី​​របស់​នាង​ចំនួន​៤​​គ្រាប់ ​រួច​គេច​ខ្លួន​បាត់​ដោយ​ស្តាប់​មាត់​​មិន​ដឹង​ថា ​ជន​នោះ​​ជា​នរណា​​ទេ ។

ប្រភព​​បន្ត​ឱ្យ​ដឹង​ទៀត​ថា ​​​​​​​​​​​​​​​​​​​​ភ្លាមៗ​នោះ​​នាង​បើក​ភ្លើង​ក៏ឃើញ​ប្តីរបស់​នាង​​​ដេក​​ ននៀល​​ក្នុង​ថ្លុក​ឈាម​​ស្នាម​របួស​ដោយ​គ្រាប់​កាំភ្លើង​​​​ ក៏​​ហៅ​រថយន្ត​ដឹក​យក​ទៅសង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​ខេត្ត​៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]