មុិចស៊ីកួ៖ បុរសម្នាក់ធ្លាប់គ្រងកំណត់ត្រាហ្គីណែសក្នុងឆ្នាំ ២០១៦ ជាបុរសដែលធាត់ជាងគេលើពិភពលោក ដែលកាលនោះមានទម្ងន់រហូតដល់ទៅ ៥៩៥ គីឡូក្រាមឯណោះ។ បច្ចុប្បន្ន  គាត់ស្រាប់តែស្រកអស់ ២៥០ គីឡូក្រាម។

លោក Juan Pedro Franco កំពុងហាត់ប្រាណ

បុរសសញ្ជាតិមុិចស៊ីកូខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា Juan Pedro Franco សព្វថ្ងៃមានវ័យ ៣៣ ឆ្នាំ។ ប្រភពបានឲ្យដឹងថា បុរសរូបនេះបានកើតជំងឺទឹកនោមផ្អែម ជំងឺសួត និងលើសសម្ពាធ​ឈាមផងដែរ។

Franco ត្រូវបានគ្រូពេទ្យប្រាប់ថា អាយុជីវិតរបស់គាត់កំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ នេះក៏ដោយសារទម្ងន់ដ៏ច្រើនលើសលុប។ ដូចនេះហើយ Franco បានសម្រេចចិត្ត ទទួលការវះកាត់ ដើម្បីសម្រកទម្ងន់ នៅទីក្រុង Guadalajara ភាគខាងលិច នៃប្រទេសមុិចស៊ីកូ​។

ក្រោយពីបានព្យាបាលវះកាត់ ជាបន្តបន្ទាប់រួចមក បុរសវ័យ ៣៣ ឆ្នាំរូបនេះ នៅសល់​ទម្ងន់ត្រឹម ៣៤៥ គីឡូក្រាមប៉ុណ្ណោះ ហើយត្រូវបានគ្រូពេទ្យរំពឹងថា នឹងអាចស្រកប្រហែល ១០០ គីឡូក្រាមទៀត នៅរយៈពេល៦ ខែ បន្ទាប់ពីឆ្នាំក្រោយ។

ឥឡូវនេះ Franco កំពុងព្យាយាមរៀនដើរឡើងវិញ ដោយមានប្រើនូវឧបករណ៍ជំនួយ។ ក្តីសុបិនដ៏ធំរបស់គាត់ គឺគាត់សង្ឃឹមថា នឹងអាចដើរឡើងវិញបាន នាពេលឆាប់ៗខាងមុខនេះ៕ 

លោក Juan Pedro Franco រៀនដើរឡើងវិញ
លោក Juan Pedro Franco
Franco ភ្ជាប់បំពង់អុកស៊ីសែន ២៤ ម៉ោង ក្នុងមួយថ្ងៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]