អាមេរិក៖ វាជាគម្រោងមួយដ៏ប្លែកជាងគេសម្រាប់អ្នកជំនួញរូបនេះ វាជាការសាងសង់នាឡិកាដែលគេហៅថា នាឡិកាម៉ឺនឆ្នាំ ដំណើរការបានរយៈពេលរាប់រយសតវត្សរ៍ រហូតដល់១ម៉ឺនឆ្នាំ ហើយដែលកំពុងត្រូវបានគេសាងសង់ឡើងនៅតំបន់វាលខ្សាច់នៅភាគខាងលិចរដ្ឋតិចសាស់។

ការសាងសង់ត្រូវបានចាប់ផ្ដើមឡើងហើយ។ នាឡិកានេះមានកម្ពស់ ១៥២ម៉ែត្រ និងត្រូវគេសាងសង់ដោយប្រើសារធាតុរឹងមាំ ដើម្បីធានាថាវាអាចនៅគង់វង្សរាប់រយឆ្នាំ។

លោក Jeff Bezos បានដាក់ទុនទៅលើគម្រោងនេះដោយមានជំនឿជឿជាក់ថា “មនុស្សត្រូវតែចេះធ្វើផែនការឲ្យបានវែងឆ្ងាយជាងចុងបញ្ចប់នៃជីវិតយើងទៅទៀត។” គាត់បន្ថែមថា “ស្របពេលដែលមនុស្សកំពុងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាខ្លាំងដល់ថ្នាក់ យើងនឹងជាអ្នកបង្កគ្រោះថ្នាក់ដល់ខ្លួនយើង។ វានឹងកាន់តែសំខាន់ទៅៗដែលមនុស្សត្រូវមើលឲ្យបានវែងឆ្ងាយទៅអនាគត។”

គាត់បន្តថា “សហរដ្ឋអាមេរិកនឹងបាត់ខ្លួនមុននាឡិកានេះទៅទៀត។ អរិយធម៌មនុស្សនឹងងើបឡើងហើយថយចុះទៅវិញទៅមកៗ ប្រព័ន្ធរដ្ឋាភិបាលថ្មីៗនឹងត្រូវបានគេបង្កើតឡើង។ អ្នកមិនអាចព្រាងមុនថានាឡិកានេះនឹងជួបប្រទះនឹងព្រឹត្តិការណ៍យ៉ាងណាខ្លះនោះទេ ហើយក៏គ្មានអ្នកណាអាចដឹងនោះដែរ៕”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]