ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែបង្ហាញទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយគូស្នេហ៍របស់ខ្លួន ជាសាធារណៈ ដោយមិនខ្លាចបាត់បង់ប្រជាប្រិយភាពរបស់ខ្លួននោះឡើយ។

ក្នុងនោះដែរ កាលពីថ្មីៗនេះដែរ តារាវ័យ៣៤ឆ្នាំរូបនេះ កាន់តែធ្វើឲ្យមហាជនភ្ញាក់ផ្អើល ពេលដែលនាង បង្ហាញភាពស្និទ្ធស្នាលជាមួយលោក ឆឹម សក្កដា នៅទីសាធារណៈមួយកន្លែង។ លើសពីនេះទៀតនោះ នាងថែមទាំងប្រើជីវិតបែបសាមញ្ញ ជាមួយគូស្នេហ៍ មិនខ្វល់ថាខ្លួនជាតារាល្បីនោះទេ ដោយអ្នកទាំង២ ទៅអង្គុយញ៉ាំអាហារ នៅផ្សារបឹងកេងកង ធ្វើព្រងើយ ដូចមិនខ្វល់ពីមហាជន ដែលចោមរោមមើលទាល់តែសោះ។

ជាងនេះទៅទៀតនោះ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់ហើយថា អ្នកនាង ពេជ្រ សោភា គឺជាកំពូលតារាមួយរូប ដែលមិនចេះប្រកាន់ខ្លួន ជាតារាល្បីនោះទេ ដូច្នេះហើយ ទើបនាងតែងតែបង្ហាញសកម្មភាពសាមញ្ញៗ របស់ខ្លួនបែបនេះ នៅតាម​ទីសាធារណៈ៕

ពេជ្រ សោភា
ពេជ្រ សោភា និង ឆឹម សក្កដា
ពេជ្រ សោភា និង ឆឹម សក្កដា
រូបដែល ពេជ្រ សោភា អង្គុយញ៉ាំអាហារ ជាមមួយ សក្កដា នៅផ្សារបឹងកេងកង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា