ជារៀងរាល់ថ្ងៃមានស្រ្តីភាគច្រើន បានយកការតុបតែងខ្លួនឲ្យមាន ភាពសិចស៊ីដើម្បីទាក់ទាញ ដល់បុរសដែលខ្លួនពេញចិត្ត ឲ្យឈ្លក់វង្វេង។ ប៉ុន្តែមានស្រ្តីមួយចំនួនខ្លះ មិនចាំបាច់តុបតែងខ្លួនសិចស៊ីពេក ក៏ធ្វើអាចធ្វើបុរសមួយចំនួនខ្លះលង់ស្នេហ៍ បានដែល។

ថ្ងៃនេះយើងសូមរៀបរាប់អំពី គន្លឹះសំខាន់ដែលស្រី្តធ្វើឲ្យ បុរសលង់ស្នេហ៍ ដោយយើងលើកយកមកនិយាយចំនួន ៥ ចំណុចមានដូចតទៅ៖

១.កំឡុងពេលដែលផ្តើមនៅសេចក្តីស្នេហាៈ គឺបុរសចង់ដឹងនៅវ័យ លក្ខណៈនៃអត្តចរិកល្អមានភាពចាស់ទុំ ទន់ភ្លន់ កំរិតក្នុងការសិក្សា ស្ថានភាពក្នុងគ្រួសារ និងគួបផ្សំរូបសម្ផស្ស របស់ស្រី្តផងដែរ មិនមែនភាពសិចស៊ីទាំងស្រុងនោះទេ លុះត្រាតែបុរសម្នាក់នោះជាព្រាននារី។

២.ការទំនាក់ទំនងគ្នាៈ គឺស្រ្តីត្រូវចេះរក្សាទំនាក់ទនង រវាងស្នេហាគ្នានិងគ្នា ដោយចេះយោគយល់ សម្របតាម កាលៈទេសៈជាមួយនិងដៃគូ កុំឆេវឆាវចេះអត់អោនឲ្យគ្នា និងជាមនុស្សដែលមានភាពរ៉ូមេនទិច ទៀតផង នោះភាគីខាងបុរសនិង មានការពេញចិត្តចំពោះស្រ្តីជាខ្លាំង។

៣.ចំពោះការតុបតែងខ្លួនៈ បុរសចូលចិត្តនៅនារី ដែលចេះតុបតែងខ្លួន មិនឆើតពេកហើយក៏កុំសិចស៊ីពេកដែល ព្រោះបុរសម្នាក់ៗ ស្រលាញ់នៅមុខមាត់ បើសិនជាមានមិត្តភក្តិ របស់គេមួយចំនួនបាន ថាឲ្យមិត្តស្រីរបស់ខ្លួន នោះគេមិនសប្បាយចិត្តទេ ដូច្នេះសូមមិត្តនារីយកការស្លៀកពាក់ បែបថ្លៃថ្នូរ ដែលចូលក្នុងចំណោមគេចុះ។

៤.ចំពោះរឿងម្ហូបអាហារៈ ក៏សំខាន់ណាស់ដែរ ព្រោះមានស្រ្តីក្នុងពេលបច្ចុប្បន្ន មិនចេះធ្វើម្ហូបទេ ព្រោះមាននារីមួយចំនួនគិតថា ការញ៉ាំនៅបាយម្ហូបស្រាប់គឺងាយស្រួល ដូច្នេះធ្វើឲ្យស្រ្តីខ្លះមិនមានការខ្វាយខ្វល់ ក្នុងការរៀនធ្វើម្ហូបទេ តែចំពោះបុរសគឺមិនចូលចិត្តក្នុងការញ៉ាំម្ហូប ស្រាប់នោះទេដូច្នេះសូមមិត្តនារីទាំងអស់គ្នា គិតដល់ចំណុចនេះផងដែរ។

៥.ការប្រើពាក្យសំដីផ្អែមល្ហែមៈ ចំណុចនេះក៏សំខាន់ណាស់ដែរ ព្រោះបុរសម្នាក់ៗចូលចិត្ត ស្រ្តីដែលមានអត្តចរិក ទន់ភ្លន់មានមនោសញ្ចេតនា ចេះប្រើសំដីផ្អែមល្ហែម និងលួងលោមគូស្នេហ៍ ចំណែកឯការម្ញិកម្ញក់វិញ គឺជាទង្វើមួយដែល ធ្វើឲ្យបុរសលង់ស្នេហ៍ ខ្លាំងបំផុត។

ទាំងអស់នេះគឺជាគន្លឹះ ធ្វើឲ្យបុរសដែលខ្លួនពេញចិត្ត ងាយនឹងបាក់ចិត្តលង់ស្រលាញ់យើងខ្លាំងណាស់។

តើមិត្តនារីចង់ឲ្យបុរសដែលខ្លួនពេញចិត្ត លង់ស្នេហ៍ខ្លួនដែររឺទេ?

សូមប្រិយមិត្តរង់ចាំទស្សនានៅវគ្គបន្ត៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]