ព្រះសីហនុ៖​ ជារឿងគួរឲ្យសោកស្តាយ ដែលតារាចម្រៀងប្រុសប្រចាំក្លឹប LV ខេត្តព្រះ សីហនុ លោក ប៊ូ ចាន់ណាក់ ហៅ វេហា បានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង​ ៣ទាបភ្លឺ ថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០១៨ ក្រោយមិនអាចស្រោចស្រង់ជីវិត ព្រោះអណ្តាតភ្លើង បាន លេបត្របាក់ សាច់​ និងគ្រឿងក្នុងរបស់លោក ស្ទើរតែសុះខ្លួនទៅហើយ។

ប៉ុន្តែនៅពេលមុន រូបលោកស្លាប់ ត្រូវគេបញ្ជូនទៅកាន់ប្រទេសវៀតណាម ដោយគិតថា ស្ថានភាពរបស់លោក នៅអាចជួយសង្គ្រោះបាន តែអ្វីគ្រប់យ៉ាង វាមិនអាចដូចដើម បានធ្វើឲ្យ​លោក​ ត្រូវឃ្លាតឆ្ងាយ ប្រពន្ធកូន ជារៀងរហូតទៅ។

ជាមួយគ្នានោះដែរ ក៏មានតារាមួយចំនួន បានព្យាយាមស្វែងរក ជំនួយដើម្បីជួយ ទៅកាន់លោក ព្រោះថា លោក មានជីវភាពខ្វះខាតខ្លាំង ដោយម្តាយក៏ត្រូវចូលសង្គ្រោះបន្ទាន់។

ដំណឹងដ៏គួរឲ្យសោកសៅនេះ បានធ្វើឲ្យ អ្នកគាំទ្រ មានការរន្ធត់ចិត្តខ្លាំង និងសោកស្តាយលោក វេហា ដែលរូបលោក ជាតារាម្នាក់​ មានភាពល្បីល្បាញ នៅកំពង់សោម ហើយ បទចម្រៀង បែបណា ក៏លោក អាចច្រៀងបានផងដែរ៕

លោក ប៊ូ ចាន់ណាក់ ហៅ វេហា
លោក ប៊ូ ចាន់ណាក់ ហៅ វេហា
លោក ប៊ូ ចាន់ណាក់ ហៅ វេហា
លោក ប៊ូ ចាន់ណាក់ ហៅ វេហា ត្រូវភ្លើងឆេះ
ស្ថានភាព នៅពេលភ្លើងឆេះ
មណ្ឌលកម្សាន្ត LV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]