អាមេរិក៖ Chinatown Pretty គឺជាគណនីបណ្តាញសង្គម Instgram ដែលគ្រប់គ្រងដោយមនុស្សពីរនាក់ គឺ Valerie Luu និង Andria Lo ដែលត្រូវជាមិត្តភក្តិនឹងគ្នា។ ពួកគេតែងតែថត និងបង្ហោះរូបភាពមនុស្សចាស់ចូលទៅក្នុងគណនីបណ្តាញសង្គមរបស់ពួកគេ ជាមួយសកម្មភាពផ្សេងៗ ដែលបង្ហាញពីការរស់នៅរបស់ចាស់ៗនៅតំបន់ Chinatowns នាទឹកដីសហរដ្ឋអាមេរិក។

ក្រៅពីការស្លៀកពាក់ដ៏ទាក់ទាញនោះ គេក៏បានឃើញលោកតា លោកយាយមានទឹកមុខស្រស់ស្រាយ ជាមួយស្នាមញញឹមគ្រប់ៗគ្នា ដែលបានធ្វើឲ្យអ្នកតាមដានទស្សនាហើយ លួចញញឹមតាមតែម្តង។

មិនតែប៉ុណ្ណោះ រូបភាពទាំងនោះ ក៏អាចធ្វើឲ្យអ្នកនឹកឃើញអនុស្សាវរីយ៍កន្លងទៅ ជាពិសេសគឺស្ទាយស្លៀកពាក់តាមបែបអ្នករាំពីជំនាន់មុន ដែលតែងតែស្លៀកខោជើងធំស្មើ ស្រោមដៃ និងស្រោមជើងជិតៗជាដើម។

ចង់ដឹងថា ស្ទាយនៃការស្លៀកពាក់របស់គាត់ ពិតជាទាក់ទាញខ្លាំងយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖

នេះជាសម្រស់យាយតា នៅឆាណាថោន
នេះជាសម្រស់យាយតា នៅឆាណាថោន
នេះជាសម្រស់យាយតា នៅឆាណាថោន
នេះជាសម្រស់យាយតា នៅឆាណាថោន
នេះជាសម្រស់យាយតា នៅឆាណាថោន
នេះជាសម្រស់យាយតា នៅឆាណាថោន
នេះជាសម្រស់យាយតា នៅឆាណាថោន
នេះជាសម្រស់យាយតា នៅឆាណាថោន
នេះជាសម្រស់យាយតា នៅឆាណាថោន
នេះជាសម្រស់យាយតា នៅឆាណាថោន
នេះជាសម្រស់យាយតា នៅឆាណាថោន
នេះជាសម្រស់យាយតា នៅឆាណាថោន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]