ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រហែលជាមិន នឹកស្មានទេថា កញ្ញា ឱក សុគន្ធកញ្ញា បាន ធ្វើឲ្យកម្លោះសង្ហា វី យ៉ារ៉ូ សម្រេចបានក្ដីប្រាថ្នា ជាមួយការងារសិល្បៈ ដោយគ្រាន់តែ ស្ដាប់តាមពាក្យប៉ុន្មានម៉ាត់របស់រៀុមច្បងរូបនេះ។

តាមសម្ដី ដែលថ្លែងចេញពីទឹកចិត្ត ដែល ពិធីករកម្លោះសង្ហា យ៉ារ៉ូ បានបង្ហោះលើគណនី (IG) របស់លោក រៀបរាប់យ៉ាងវែងអន្លាយថា៖ 

« គាត់បានប្រាប់ខ្ញុំថា​អូនពេលអូនពិធីករទោះបីជាកម្មវិធីនោះយ៉ាងណាក៏ដោយអូនត្រូវគិតថាវាអស្ចារ្យ​ មនុស្សមួយរយនាក់ចាត់ទុកថាមួយលាននាក់​ ធ្វើឲ្យអ្នកចូលរួម​ រំភើបនិងរីករាយជាមួយយើង។

ខ្ញុំចាំច្បាស់ណាស់ក្នុងចិត្ត​ ពេលខ្លះដែលខ្ញុំទៅធ្វើពិធីករមិនសប្បាយចិត្តរឿងផ្ទាល់ខ្លួន​ ខ្ញុំតែងតែមើលវីដេអូគាត់សម្តែងរហូត​ ព្រោះមានអារម្មណ៍ថារាល់ពេលដែលគាត់ច្រៀងលើឆាកគីគាត់បានធ្វើវាចេញពីបេះដូង ។

អរគុណកម្លាំងចិត្ត​ អរគុណសមត្ថភាពដ៏អស្ចារ្យរបស់បងដែលធ្វើឲ្យមនុស្សរាប់លាននាក់រីករាយបាន​ សប្បាយបាន​ បូករួមទាំងខ្ញុំម្នាក់ដែរ ។ 

ដោយសារតែពាក្យសម្តូីដ៏ល្អរបស់គាត់ទាំងប៉ុន្មាន ដែលធ្វើឲ្យខ្ញុំមានឱកាសមកដល់សព្វថ្ងៃនេះ​ កម្លាំងចិត្តគីពិតជាមានន័យខ្លាំង​ អរគុណបងស្រី​ អរគុណអាយដលដោយក្តីគោរពចេញពីចិត្ត»

គ្រាន់តែអានសារនេះចប់ភ្លាម ធ្វើឲ្យទស្សនិកជន ពិសេសមិត្តអ្នកគាំ្រ កាន់តែជ្រាបច្បាស់ថា រាល់ពាក្យពេចន៍ ណែនាំ របស់តារារៀមច្បង គឺមិនអត់ប្រយោជន៍នោះ ។

មិនខុសពី តារាសម្ដែង និងជាពិធីករវ័យក្មេង វី យ៉ារ៉ូ ដែលលោក តែងយកការទូន្មានរបស់ កំពូលតារាចម្រៀងស្រី ល្បីួទូទាំងប្រទេស កញ្ញា ឱកសុគន្ធកញ្ញា ដាក់ជាប់ជាមេរៀន ក្នុងវិថីសិល្បៈ គួបផ្សំនិងសមត្ថភាព ដែលលោកមាន ទើបធ្វើឲ្យទីផ្សារការងារកាន់តែរលូន ជាពិសេស រូបលោក ក៏កំពុងទទួលបានជោគជ័យខ្លាំង ក្នុងវិស័យមួយនេះដែរ៕

កម្លោះសង្ហា វី យ៉ារ៉ូ
តារាចាស់ឆ្នាំ កញ្ញា ឱក សុគន្ធកញ្ញា
កម្លោះសង្ហា វី យ៉ារ៉ូ
យ៉ារ៉ូ និង ឱក សុគន្ធកញ្ញា ប៉ះគ្នាលើឆាកតន្រ្តីតែមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី យ៉ារ៉ូ