ភ្នំពេញ៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលស្ងាត់ៗ ម្ចាស់បទ «ទាល់តែយូរទើបអោយសុីអូនបាន» កញ្ញា ចាន់ ម៉ាលីស បានសម្រេចចិត្ត ទិញរថយន្តស៊េរីទំនើបថ្មី សុទ្ធតែជាប្រភេទ Audi ដែលមានតម្លៃ កប់ពពក តែម្ដង។

ជាក់ស្ដែង ថ្វីបើរថយន្តថ្មីស្រឡាងនេះ កញ្ញា នៅមិនទាន់បានបញ្ជាក់ពីតម្លៃពិតប្រាកដថាខ្ទង់ប៉ុន្មាន តែគ្រប់គ្នា អាចដឹងយ៉ាងច្បាស់ថា ឡានស៊េរីទំនើបបែបនេះ មានតម្លៃ មិនតិចម៉ឺនដុល្លារឡើយ នេះបើយោងតាមរូបភាព ដែលតារាស្រីវ័យក្មេង រូបនេះបានបង្ហោះលើគណនី ហ្វេសប៊ុករបស់ខ្លូន។

គួររម្លឹកដែលថា កញ្ញា ចាន់ ម៉ាលីស មិនសូវលេចមុខក្នុងវិថីសិល្បៈទេ តែចំពោះជីវិតឯកជន របស់តារាស្រី រូបនេះវិញ ត្រូវបានគេសង្កេតឃើញថា កញ្ញា មានជីវភាពល្អ ជាមួយ ការរស់នៅយ៉ាង សម្បូរបែប មិនចាញ់តារាល្បីៗ មួយចំនួនទៀតឡើយ៕

កញ្ញា ចាន់ ម៉ាលីស ទិញរថយន្តស៊េរីទំនើបថ្មី សុទ្ធតែជាប្រភេទ Audi
កញ្ញា ចាន់ ម៉ាលីស ទិញរថយន្តស៊េរីទំនើបថ្មី សុទ្ធតែជាប្រភេទ Audi
កញ្ញា ចាន់ ម៉ាលីស បានទិញរថយន្តស៊េរីទំនើបថ្មី សុទ្ធតែជាប្រភេទ Audi
កញ្ញា ចាន់ ម៉ាលីស បានទិញរថយន្តស៊េរីទំនើបថ្មី សុទ្ធតែជាប្រភេទ Audi
កញ្ញា ចាន់ ម៉ាលីស បានទិញរថយន្តស៊េរីទំនើបថ្មី សុទ្ធតែជាប្រភេទ Audi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]