មានមនុស្សមួយចំនួនបញ្ហានៃការឈឺចាប់ទ្រូងផ្នែកខាងឆ្វេងលក្ខណៈស្រាលដែលឆាប់ជាសះស្បើយ  និងអាចព្យាបាលបានដោយខ្លួនឯង ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតពុំអាចព្យាបាលបានដោយខ្លួនឯងនោះដែរ។

ហេតុដូចនេះអ្នកត្រូវដឹងថា អាការមួយនេះវាបណ្តាលមកពីអ្វី? ដើម្បីងាយស្រួលក្នុងការព្យាបាលឲ្យទាន់ពេលវេលាចៀសវាងក្លាយទៅជាបញ្ហាធ្ងន់ធ្ងរ។

គេបានបែងចែកមូលហេតុទូទៅនៃការឈឺចាប់ដែលស្ថិតនៅក្រោមដើមទ្រូង (សុដន់) ផ្នែកខាងឆ្វេងជាពីរប្រភេទធំៗ គឺបណ្តាលមកពីការរំលាយអាហារ និងមូលហេតុទាក់ទងទៅនឹងបេះដូង។ 

រូបភាពតំណាង

#មូលហេតុទាក់ទងទៅនឹងបេះដូងនៃការឈឺចាប់នៅក្រោមដើមទ្រូងខាងឆ្វេង

១/ ជំងឺខ្វះឈាមទៅចិញ្ចឹមបេះដូង(Angina)

នៅពេលដែលសាច់ដុំបេះដូងមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់សរសៃឈាមបេះដូង វានឹងកើតមានការឈឺចាប់នៅក្រោមសុដន់ខាងឆ្វេង ឬនៅកណ្តាលនៃទ្រូង រួមជាមួយនឹងមានអាការបែកញើស រកកលចង់ក្អួត និងមានដង្ហើមខ្លី។

២/ ការរលាកនៃស្រទាប់ជុំវិញបេះដូង(Pericarditis)

បេះដូងត្រូវបានហ៊ុំព័ទ្ធ និងការពារដោយភ្នាសស្តើង ឬស្រទាប់មួយហៅថា pericardium ហើយវាអាចរលាកបានដោយសារជំងឺឆ្លង ឬជំងឺដែលប្រព័ន្ធការពាររាងកាយវាយប្រហារខ្លួនឯង។ ទាំងនេះបង្កឲ្យមានរោគសញ្ញានៃការឈឺចាប់នៅក្រោមសុដន់ខាងឆ្វេង ឬក្នុងទ្រូង ការឈឺចាប់ក្នុងស្មាមួយចំហៀង ឬស្មាទាំងពីរ ហើយការឈឺចាប់កាន់តែខ្លាំងឡើងៗ នៅពេលដកដង្ហើមជ្រៅ និងនៅលើខ្នងមានអារម្មណ៍ក្តៅ បែកញើសរួមទាំងចង្វាក់ដង្ហើមខ្លី។ 

រូបភាពតំណាង

#មូលហេតុទាក់ទងទៅនឹងការរំលាយអាហារនៃការឈឺចាប់នៅក្រោមដើមទ្រូងខាងឆ្វេង

១/ ជំងឺរលាកក្រពះ

ការឈឺចាប់យ៉ាងមានលក្ខណៈចាក់ ឬក្តៅក្រហាយនៅក្រោមសុដន់ខាងឆ្វេង និងមានអារម្មណ៍ចង់ក្អួត ឬហើមពោះគឺជាសញ្ញាមួយយ៉ាងច្បាស់លាស់ដែលអាចបង្ហាញថាជារោគរលាកក្រពះ។

វិធីទប់ស្កាត់ដែលអ្នកអាចធ្វើបាន៖

• កាត់បន្ថយការទទួលទានជាតិអាល់កុល

• ទទួលទានអាហារម្តងបន្តិចៗ ឬទទួលទានអាហារតូច ឲ្យបានច្រើនដង ជំនួសឲ្យការទទួលទានអាហារធំៗ ឬច្រើនតែមួយដង។

• កាត់បន្ថយ ឬបោះចង់ការជក់បារី

• ចៀសវាងការទទួលទានកាហ្វេអ៊ីន ម្ទេស អាហារចៀន និងអាហារមានជាតិអាស៊ីត

• ទទួលទានអាហារដែលមានជាតិសរសៃខ្ពស់។ 

រូបភាពតំណាង

២/ ជំងឺរលាកលំពែង

ជំងឺរលាកលំពែងស្រួចស្រាវក្រៅពីលេចចេញនូវរោគសញ្ញាការឈឺចាប់នៅក្រោមទ្រូងខាងឆ្វេងហើយ វាក៏មាននូវរោគសញ្ញាមួយចំនួនទៀតដូចជាឈឺនៅផ្នែកខាងកណ្តាលនៃពោះ រកកលចង់ក្អួត ជីពចរដើរលឿន និងមានជំងឺគ្រុនក្តៅផងដែរ។

គួរបញ្ចាក់ផងដែរថា អាការនៃការឈឺចាប់នៅក្រោមសុដន់ផ្នែកខាងឆ្វេងក៏បណ្តាលមកពីបញ្ហាមួយចំនួនផ្សេងៗទៀតក្រៅពីការរៀបរាប់ខាងលើ។ ហេតុនេះអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទប់ស្កាត់បញ្ហាធ្ងន់ធ្ងរកើតឡើង ប្រសិនបើអ្នកកើតមាននូវបញ្ហាទាំងនេះ៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]