(ពោធិ៍សាត់)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារស្ថិតនៅផ្សារក្រវ៉ាញ ស្ថិតនៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើ ដូចសណ្តែកបណ្តុះ ស្ករត្នោត ក្បាលត្រីប្រា ផ្អក អំបិលអីយ៉ូដ ជ្រក់ស្ពៃ ជ្រក់មមាញ តៅកឺ និងសាច់ក្រក ដើម្បីរកសារធាតុគីមីហាមឃាត់។ ជាលទ្ធផល យើងរកមិនឃើញមានវត្តមានសារធាតុគីមីទាំងនោះឡើយ។

មន្ត្រីសាខាកាំកុងត្រូល បានបន្ដថា ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះបានរកឃើញ ទី១៖ នំកំទេចមី =264 Kgs ទី២៖ ចាហួយដូងម៉ាក Dang Khao=16 Kgs ទី៣៖ ភេសជ្ជៈ និងស្ករគ្រាប់ចំរុះចំនួន13 Kgs សរុប293Kgs បានធ្វើកំណត់ហេតុដកហូត យកមកក្សាទុកដើម្បីដុតកំទេចចោលនៅពេលក្រោយ។

ទន្ទឹមនោះ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមីហាម ឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការ លាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕

ស្ករគ្រាប់ខូចគុណភាព ត្រូវបានមន្ដ្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ចុះទៅដកហូត
ស្ករគ្រាប់ខូចគុណភាព ត្រូវបានមន្ដ្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ចុះទៅដកហូត
ស្ករគ្រាប់ខូចគុណភាព ត្រូវបានមន្ដ្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ចុះទៅដកហូត
ស្ករគ្រាប់ខូចគុណភាព ត្រូវបានមន្ដ្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ចុះទៅដកហូត

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]