ភ្នំពេញ៖ សម្រាប់ទស្សនិកជន ដែលនិយមគាំទ្រខ្សែភាពយន្តភាគថៃនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នឹងទទួលបានចំណីចក្ខុថ្មីមួយទៀត ជាមួយខ្សែភាពយន្តបែបមនោសញ្ចេតនា លាយឡំនឹងភាពកំប្លែងគឺរឿង «កាមទេពស្នេហ៍»។

រឿង​ «កាមទេពស្នេហ៍» គឺជាខ្សែភាពយន្តទីមួយក្នុងចំណោម ខ្សែភាពយន្តកាមទេពចំនួនប្រាំបីផ្សេងទៀត ដែលល្បីល្បាញខ្លាំងនៅក្នុងប្រទេសថៃ និងប្រជុំដោយតារាល្បីៗប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខបីថៃ។

ខ្សែភាពយន្តភាគថៃដែលបង្កប់នូវឈុតឆាកដ៏ជក់ចិត្តមួយនេះ សម្តែងដោយ ​Chatborirak Pakorn ​(Tim) ចាប់ដៃគូជាមួយតួឯកស្រី Toeyjarinporn (Hunsa)។

ខ្សែភាពយន្តនេះរៀបរាប់ពី នារីម្នាក់មានឈ្មោះថា Hunsa ដែលមានចរិតមិនធម្មតា និងកើតក្នុងគ្រួសារអ្នកក្រ ជាមូលហេតុធ្វើអោយនាងមិនមានសង្សារ។

Hunsa គឺជាបុគ្គលិកនៅក្នុងក្រុមហ៊ុនជ្រើសរើសសង្សារឈ្មោះថា Cupid ផ្នែកទំនាក់ទំនងសាធារណៈ ប៉ុន្តែនាងតែងតែបង្កើតកំហុសជាច្រើននៅក្នុងក្រុមហ៊ុន។ ថ្ងៃមួយក្រុមហ៊ុន Cupid បានរៀបចំកម្មវិធីជ្រើសរើសសង្សារ ដោយប្រគល់កាងារទាំងអស់ទៅHunsa ជាអ្នកចាត់ចែង។ ក្នុងកម្មវិធីនេះក៏មានការចូលរួមពីតួឯកប្រុសលោក Boypakorn សម្តែងជា Tim ដែលជាអ្នកជំនួញដ៏ស្តុកស្តម្ភ និងល្បីឈ្មោះម្នាក់ ប៉ុន្តែការចូលរួមក្នុងកម្មវិធីនេះ មិនត្រូវបានធ្វើអោយបុរសសង្ហាម្នាក់នេះចាប់អារម្មណ៍ឡើយ ថែមទាំងមានអារម្មណ៍ថាធុញថប់ទៅវិញ។

ចៃដន្យពេលកំពុងនៅក្នុងពិធី ក៏មានអ្នកលួចថតរូបលោកបាន និងចុះផ្សាយព័ត៌មាន ទើបធ្វើអោយប៉ះពាល់ ដល់កិត្តិយសរបស់លោកយ៉ាងខ្លាំង ដោយគ្រប់គ្នាគិតថាជាអ្នកមាន រូបរាងក៏សង្ហា តែបែរជាមិនមានអ្នកស្រឡាញ់ មូលហេតុនេះក៏កើតជាការប្តឹងផ្ដល់គ្នា។

បន្ទាប់ពីមានរឿងហេតុបែបនេះកើតឡើងហើយ ទើបធ្វើអោយ Hunsa ដែលជាអ្នកចាត់ការក្នុងរឿងនេះ ត្រូវទទួលខុសត្រូវ និងចេញមុខដោះស្រាយ។ នេះគឺជាចំណុចចាប់ផ្តើមដែលធ្វើអោយ Hunsa និង​Tim មានទំនាក់ទំនងជាមួយគ្នា ហើយក៏បង្កើតបានជាសាច់រឿងដ៏ជក់ចិត្ត។

រឿង «កាមទេពស្នេហ៍» ចាប់ផ្តើមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ វេលាម៉ោង ៩ ដល់ម៉ោង ១០យប់ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ បន្ទាប់ពីរឿង «ហង្សបាក់ស្លាប»៕

ទស្សនាឈុតខ្លីសូមចុច៖
https://www.facebook.com/PNNDramaFanClub/videos/992093674280356/

រឿងភាគថៃ “កាមទេពស្នេហ៍”
រឿងភាគថៃ “កាមទេពស្នេហ៍”
រឿងភាគថៃ “កាមទេពស្នេហ៍”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]