កំុព្យូទ័រដែលគេបានឲ្យឈ្មោះថា iMac knockoff ម៉ូត LAVI S21i ត្រូវបានដាក់លក់នៅតាមទីផ្សារហើយ ដែលតម្លៃខុសគ្នាពាក់កណ្ដាល និង iMac របស់ Apple សំបកខាងក្រៅធ្វើឡើងពី អាលុយមីញ៉ូម ហើយវាពិតជាមានរាងស្ដើង ០.៩ សង់ទីម៉ែត្រតែប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង iMac ថ្មីរបស់ក្រុមហ៊ុន Apple ០.៥សង់ទីម៉ែត្រ គឺខុសគ្នាតែ ០.៤តែប៉ុណ្ណោះ។ ក្រៅពីនេះ LAVI មានកាមេរ៉ា អេចឌី WiFi រន្ធ USB 2.0 ចំនួនបួន ហើយមានរន្ធ VGA និង LAN ថែមទៀតផង។

ទំហំអេក្រង់ ២១.៥ អ៊ីន្ឍ៍ និង display ១៩២០ x ១០៨០

RAM 4GB ប្រើ Window 7/8

CPU 3.3GHz Intel i3 dual-core / CPU 2.9GHz Intel i5 quad-core

Memory ក្នុងម៉ាស៊ីន 500GB

តើប្រិយមិត្តជ្រើសរើសយក lavi ឬ iMac?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]