ថៃ៖ ជាការពិតណាស់ ម្តាយឪពុកសព្វថ្ងៃរបស់តារាសម្តែងប្រុស លំដាប់ជួរមុខប្រចាំប្រទេសថៃ លោក Nadech Kugimiya មិនមែនជាម្តាយឪពុកបង្កើតរបស់លោកនោះទេ។ ប៉ុន្តែម្តាយចិញ្ចឹមរបស់លោក ដែលមានឈ្មោះថា Mae Keaw គឺជាបងប្អូនជីដូន មួយម្តាយបង្កើតរបស់លោក។

យ៉ាងណាមិញ Mae Keaw ចាប់ផ្តើមមើលថែ Nadech ចាប់តាំងពីលោកនៅក្មេងមកម្ល៉េះ ហើយពេលនោះ គឺម្តាយឪពុកបង្កើតរបស់ Nadech មានជម្លោះបញ្ហាក្នុងគ្រួសារដល់ថ្នាក់ លែងលះគ្នាផងដែរ។ ចាប់តាំងពីពេលនោះមក Mae Keaw ក៏បានប្តូរឈ្មោះរបស់ Nadech ដែលឈ្មោះពិតរបស់លោកគឺ Chulathit Yordprathom ប្តូរមកជា Nadech Kugimiya វិញ ហើយ Nadech ក៏មិនដែលជួបមុខម្តាយឪពុកបង្កើតរបស់ខ្លួនម្តងណានោះទេ ចាប់តាំងពីអ្នកទាំង២ចែកផ្លូវគ្នាមក។

ក្នុងនោះដែរ តារាសម្តែងរូបសង្ហាម្នាក់នេះ បានសារភាពប្រាប់អ្នកកាសែតថា លោកពិតជាជិតស្និទ្ធនឹង Mae Keaw ខ្លាំងជាងគេ។ ហើយពេលដែលលោក រៀនថ្នាក់ទី៨ លោកពិតជាឆ្ងល់នឹងប្រវត្តិខ្លួនឯងខ្លាំងមែនទែន ពេលដែលមិត្តរបស់លោកគ្រប់គ្នានិយាយថា មុខមាត់លោកមិនសមជាកូនកាត់ ថៃ-ជប៉ុននោះទេ។ ហើយទាំងនេះ ដែលជាហេតុធ្វើឲ្យ Nadech ជជីកសួររកហេតុផល ចង់ដឹងពីប្រវត្តិពិតរបស់ខ្លូន។

ទោះជាយ៉ាងណាក្តី នៅពេលដែល Nadech ដឹងការពិតអំពីប្រវត្តិខ្លួនហើយ ក៏លោកនៅតែស្រលាញ់ Mae Keaw និងប្តីរបស់នាង ដូចឪពុកម្តាយបង្កើតដដែល ព្រោះអ្នកទាំង២គឺជាអ្នកមានគុណដ៏ធំ ដែលខំចិញ្ចឹមបីបាច់ថែរក្សារូបលោកតាំងពីតូចមក៕  

Nadech
Nadech
គ្រួសារ Nadech
គ្រួសារ Nadech

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]