ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរូចមកហើយថា ម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ ប៊ុត សីហា ត្រូវកម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើការ​ចាប់ខ្លួន​ កាលវេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ពងទឹក ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ដំណឹងមួយនេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមិននឹកស្មានថា តារាចម្រៀងមួយរូបនេះ សុខចិត្តបំផ្លាញអនាគតខ្លួនឯង ជាមួយនឹងរឿងគ្រឿងញៀនបែបនេះសោះ។ ជាពិសេសអ្នកគាំទ្រ ក៏បានបង្ហាញអារម្មណ៍សោកស្តាយ ពេលដែលឃើញអាលដលរបស់ពួកគេ ធ្វើសកម្មភាព ដែលសង្គមស្អប់ខ្ពើមបែបនេះ។

ប៉ុន្តែតាមសម្តីរបស់ ភរិយាលោក ប៊ុត សីហា ដែលប្រាប់​សារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា ស្វាមីរបស់នាង មិនបានញៀនថ្នាំ ឬ​​​​ជួញ​ដូរ​គ្រឿងញៀនអ្វីនោះទេ តែកាលពីម្សិលមិញ ក្រុម​សមត្ថកិច្ច​ បានមកស្ទាក់ចាប់ពិតមែន តែក្រោយមក ច្រឡំ ក៏ដោះលែងវិញ។

អ្នកនាងបានបន្តថា អ្នកនាង រួមរស់ជាមួយប៊ុត សីហា ៤ឆ្នាំ និងមានកូនមួយទៀត មិនដែលដឹង ថារូបលោក ពាក់ព័ន្ធ ឬជក់គ្រឿងញៀនអ្វីនោះទេ។ នៅពេលនេះ លោក ប៊ុត សីហា កំពុងតែសម្រាក ទាំងអារម្មណ៍នៅភ័យ ឯគេហដ្ឋាន ក្រោយបានជួបរឿងបែបនេះផងដែរ។

យ៉ាងណាមិញ សម្រាប់អ្នកគាំទ្រ ក៏នៅតែមិនជឿ ទាំងដែល មានអ្នកស្គាល់ថា លោក ប៊ុត សីហា មានមិត្តភក្តិ ពាក់ព័ន្ធនឹងគ្រឿងញៀន ហើយក៏មិនអាច លោក មិនប្រើប្រាស់វានោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

លោក ប៊ុត សីហា
លោក ប៊ុត សីហា
លោក ប៊ុត សីហា
លោក ប៊ុត សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា