កូរ៉េខាងត្បូង៖ ក្រុមតារាចម្រៀងថ្មី ដែលទើបនឹងលេចមុខ នៅក្នុងវិស័យKpop ដែលមានឈ្មោះថា Dreamcatcher កំពុងតែមានសន្ទុះគាំទ្រយ៉ាងច្រើន ជាមួយបទថ្មីៗរបស់ពួកគេ ដែលកំពុងតែចេញលក់នៅលើទីផ្សារ។

ដោយឡែក នាពេលថ្មីៗនេះ សមាជិកម្នាក់នៅក្នុងក្រុម Dreamcatcher នេះ ដែលមានឈ្មោះថា Sua ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ នូវពេលដែលនាងពាក់អាវខ្លីពេក អំឡុងពេលសម្តែងបទថ្មី មានចំណងជើងថា «Fly High» ដែលធ្វើឲ្យនាងស្ទើរតែចេញតំបន់សំខាន់ ទាំងកណ្តាលវាល ។

ក្នុងនោះផងដែរ អ្នករិះគន់បានរិះគន់ទៅលើ សមាជិក Sua យ៉ាងខ្លាំងៗថា៖ “ម៉ូតអាវរបស់នាង ពិតជាកាត់ខ្លីពេកហើយ ដូច្នេះហើយវាធ្វើឲ្យអាវប៉ើង លេចអាវក្នុងរបស់នាងជាច្រើនដង ជាហេតុធ្វើឲ្យនាងពិបាកសម្តែង និងមើលទៅពិតជាអាក្រក់មើលខ្លាំងណាស់”។

យ៉ាងណាមិញ បើទោះជា Sua សមាជិក Dreamcatcher នេះ ពាក់អាវខ្លីពេក ធ្វើឲ្យនាងពិបាកសម្តែងក៏ដោយ ប៉ុន្តែនាងនៅតែធ្វើបានយ៉ាងល្អសម្រាប់អ្នកគាំទ្ររបស់នាង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Sua
ក្រុម Dreamcatcher
Sua អំឡុងពេលសម្តែង
Sua អំឡុងពេលសម្តែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]