សេអ៊ូល៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានចំណាយប្រាក់ចំនួន ២៤០ លានវ៉ុន ឬស្មើនឹង ២៩២ ៣៦១ ដុល្លារអាមេរិក ដើម្បីទទួលស្វាគមន៍ប្អូនស្រីពៅរបស់ប្រមុខមេដឹកនាំកំពូលកូរ៉េខាងជើង អ្នកស្រី Kim Yo Jong និងអ្នកហែរហមជាច្រើននាក់ អំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង។

មន្ត្រីរដ្ឋាភិបាលម្នាក់ សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ប្រាក់ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានចំណាយនោះ គឺភាគច្រើនចំណាយទៅលើការស្នាក់នៅ អាហារហូបចុក និងមធ្យោបាយធ្វើដំណើរ ដល់សមាជិកគណៈប្រតិភូកូរ៉េខាងជើងចំនួន ៤ នាក់ ក៏ដូចជាបុគ្គលិកទាំង ១៨ នាក់ផ្សេងទៀត។ 

អ្នកស្រី Kim Yo Jong
អ្នកស្រី Kim Yo Jong និងគណៈប្រតិភូ

អំឡុងដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ អ្នកស្រី Kim Yo Jong និងគណៈប្រតិភូ បានទស្សនាទីតាំងព្រឹត្តិការណ៍កីឡាអូពិក ស្ថិតនៅទីក្រុងព្យុងឆាង។ នៅកន្លែងនោះ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង បានរៀបចំភោជនីយអាហារ ទទួលស្វាគមន៍លោកស្រី និងគណៈប្រតិភូ នៅសណ្ឋាគារលំដាប់ខ្ពស់ៗផងដែរ។

គួរឲ្យដឹងទៀតថា អ្នកស្រី Kim និងគណៈប្រតិភូ ត្រូវបានទទួលឲ្យស្នាក់នៅ នៅឯសណ្ឋាគារ Walkerhill លំដាប់ផ្កាយ ៥ ស្ថិតនៅភាគខាងកើត រដ្ឋធានី​សេអ៊ូល៕

អ្នកស្រី Kim Yo Jong អង្គុយខាងក្រោយអនុប្រធានាធិបតីអាមេរិក
អ្នកស្រី Kim Yo Jong និងអុ្នកហែរហម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]