ភ្នំពេញ៖ ថ្មីៗនេះ ក្រោយផ្ទុះព័ត៌មានឃាត់ខ្លួន ម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដំណឹងនេះធ្វើឲ្យទស្សនិកជន ជាពិសេសមិត្តអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ពេញបណ្ដាញសង្គមហ្វេសប៊ុកតែម្ដង ។

ជាក់ស្ដែង ក្នុងកម្មវិធីព័ត៌មានពេលព្រឹក របស់ទូរទស្សន៍ ហង្សមាស ដែលមានលោក មាស រិទ្ធី ជាពិធីករ ក៏បានបកស្រាយពាក់ព័ន្ធ និងរឿងនេះ ចែកជូនមហាជនបានជ្រាបហើយថា លោក ប៊ុត សីហា ត្រូវឃាត់ខ្លួន នេះជាករណី ប្រើប្រាស់គ្រឿងញៀនមិនមែន ជួញដូរនោះទេ។

ជាងនេះទៅទៀត ក្រោយឃាត់ខ្លួន ម្ចាស់បទ« ព្រមឲ្យបោកព្រមធ្វើថោក ព្រោះស្រលាញ់អូន» រូបនេះ រួចមកលោក មាស រិទ្ធី ក៏ដាច់ចិត្តទម្លាយ ដោយរៀបរាប់តាំងពីដើម ចំពោះចម្ងល់ដែលមហាជន ឆ្ងល់ ហេតុអ្វី សីហា មិនមានចម្រៀងចេញ ដូចតារាដទៃ  ។

ក្នុងនោះលោក ក៏បានបញ្ជាក់យ៉ាងច្បាស់ថា មិនមែនមកពីក្រុមហ៊ុន មិនជួយជ្រោមជ្រែងទេ តែមូលហេតុព្រោះតែ សីហា ជាមនុស្សមិនគោរពពេលវេលា តែងតែមកយឺតជាញឹកញាប់ ហើយមានពេលខ្លះ រំសាយការណាត់ ដោយមិនប្រាប់ដំណឹងជាមុន  ទើបធ្វើឲ្យម្ចាស់Sponsor មិនសូវពេញចិត្ត ហើយនេះក៏ជាមូលហេតុចម្បងដែលធ្វើឲ្យ សីហា មិនសូវលេចមុខក្នុងកម្មវិធីនានា ដូចតារាដទៃដែរ៕

ចង់ជ្រាបច្បាស់ទស្សនា វីដេអូនទាំងអស់គ្នា៖ 

ម្ចាស់បទ« ព្រមឲ្យបោកព្រមធ្វើថោក ព្រោះស្រលាញ់អូន» លោក ប៊ុត សីហា
ម្ចាស់បទ« ព្រមឲ្យបោកព្រមធ្វើថោក ព្រោះស្រលាញ់អូន» លោក ប៊ុត សីហា
លោក មាស រិទ្ធី ជាពិធីករ ក្នុងកម្មវិធីព័ត៌មានពេលព្រឹក របស់ទូរទស្សន៍ ហង្សមាស
លោក មាស រិទ្ធី ជាពិធីករ ក្នុងកម្មវិធីព័ត៌មានពេលព្រឹក របស់ទូរទស្សន៍ ហង្សមាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា