ព្រះសីហនុ៖ កាលពីយប់មិញនេះវេលាម៉ោង ១១ និង ៤០ នាទីយប់ អគ្គិភ័យបានឆាបឆេះយ៉ាងខ្លាំង នៅក្នុងក្លឹបកម្សាន្ត LV ដែលស្ថិតនៅភូមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ ហើយនៅវេលាម៉ោង ២ រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ កុម្ភៈ ទើបភ្លើងបានរលត់ទៅវិញ ក្រោមការជួយអន្តរាគមន៍ដោយសមត្ថកិច្ចពន្លត់អគ្គិភ័យ។

ហេតុការណ៍ភ្លើងឆេះនេះ ក៏បានបណ្តាលឱ្យតារាចម្រៀងប្រុសម្នាក់ ដែលមានឈ្មោះថា ប៊ូ ចាន់ណាក់ ហៅ វេហា ដែលមានមុខរបរជាអ្នកចម្រៀងប្រចាំក្លឹប LV ខេត្តព្រះសីហនុ រងរបួសធ្ងន់ធ្ងរផងដែរ ដោយត្រូវភ្លើងឆេះសុះសាច់ ស្របពេលដែលរូបលោកកំពុងតែច្រៀងនៅក្នុងក្លឹបកម្សាន្តមួយនេះ។

ក្រោយកើតហេតុលោក ប៊ូ ចាន់ណាក់ ក៏ត្រូវបានគេដឹកបញ្ជូនមកកាន់រាជធានីភ្នំពេញ ដើម្បីសង្គ្រោះអាយុជីវិតភ្លាមៗផងដែរ។

គួរឱ្យដឹងផងដែរថា តាមការសន្និដ្ឋានរបស់ប៉ូលិស ហេតុការណ៍ឆេះក្លឹបកម្សាន្ត LV នេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕

Credit Page: សិល្បករកម្ពុជា

ទស្សនារូបភាពខាងក្រោម៖  

ក្លឹបកម្សាន្ត LV នៅក្នុងខេត្តព្រះសីហនុ
ហេតុការណ៍ភ្លើងឆេះក្នុងក្លឹប LV កាលពីយប់មិញនេះ
ហេតុការណ៍ភ្លើងឆេះក្នុងក្លឹប LV កាលពីយប់មិញនេះ
ហេតុការណ៍ភ្លើងឆេះក្នុងក្លឹប LV កាលពីយប់មិញនេះ
តារាចម្រៀងលោក ប៊ូ ចាន់ណាក់
តារាចម្រៀងលោក ប៊ូ ចាន់ណាក់ ច្រៀងនៅក្នុងក្លឹប LV
តារាចម្រៀងលោក ប៊ូ ចាន់ណាក់ រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍ភ្លើងឆេះក្លឹប LV
តារាចម្រៀងលោក ប៊ូ ចាន់ណាក់ រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍ភ្លើងឆេះក្លឹប LV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]