បរទេស៖ កាលពីប៉ុន្មានសប្ដាហ៍មុននេះ កំពូលកីឡាករ Ronaldinho បានប្រកាសពីការចូលនិវត្ដន៍របស់ខ្លួន ពីអាជីពបាល់ទាត់ ដែលធើ្វឲ្យអ្នកគាំទ្រមានការសោកស្ដាយយ៉ាងខ្លាំង។ 

Ronaldinho ប្រកាសពីការចូលនិវត្ដន៍របស់ខ្លួន

អតីតខែ្សប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ Barcelona រូបនេះ បានបង្ហោះវីដេអូឃ្លីបមួយ ពោរពេញដោយមនោសញ្ចេតនា រៀបរាប់ពីអាជីពមួយនេះ ដែលត្រូវបានបញ្ចប់នៅវ័យ ៣៧ឆ្នាំ។

នៅក្នុងវីដេអូឃ្លីបនោះ ម្ចាស់ពានរង្វាន់ Ballon d’Or កាលពីឆ្នាំ២០០៥ រូបនេះ បាននិយាយថា៖

«ខ្ញុំមានដំណឹងដ៏ធំសម្រាប់ចែករំលែក ទៅដល់អ្នករាល់គ្នា។ ខ្ញុំសម្រេចថា អាជីពជាកីឡាករបាល់ទាត់របស់ខ្ញុំត្រូវបានបញ្ចប់នៅឆ្នាំនេះហើយ» ។
Ronaldinho
«ខ្ញុំសូមថែ្លងអំណរគុណ ដល់ការគាំទ្ររបស់អ្នករាល់គ្នា។ បន្ទាប់ពីជាង ៣០ឆ្នាំ នៃការប្រឡូកក្នុងពិភពបាល់ទាត់ ខ្ញុំសម្រេចថា នឹងបញ្ចប់ក្ដីស្រមៃមួយនេះហើយ» ។
Ronaldinho

គួរបញ្ជាក់ថា ក្រោយពីបញ្ចប់អាជីពមួយនេះទៅ អតីតសមាជិករបស់ក្រុមជម្រើសជាតិប្រេស៊ីល ពេលនេះកំពុងផ្ដោតលើអាជីពថ្មី២ គឺការបើកសាលាបាល់ទាត់ និងអាជីពក្នុងសិល្បៈតន្ត្រី ៕

Ronaldinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]