ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ខឹង​បបួល​ប្រពន្ធ​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​មិន​បាន​ដូច​បំណង ក៏​ប្រើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​រហូត​ដល់​សន្លប់ ហើយ​ស្មាន​តែ​ប្រពន្ធ​ស្លាប់​ក៏​រត់​ទៅ​ចង​.​ក​បញ្ចប់ជីវិត​ខ្លួនឯង រហូត​បាន​សម្រេច កាល​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែកុម្ភៈ​នេះ ដែល​ស្ថិត​នៅ​ក្រុម​ទី​២ ភូមិ​ជាម​មន្ត្រី ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយការណ៍​ថា បុរស​ដែល​ធ្វើ​អត្ដឃាត​ខ្លួនឯង​ឈ្មោះ យ៉ង ប៊ុ​ន​ធឿ​ន អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​បុរស​នេះ​បាន​ផ្ទុះ​ជម្លោះ​ជាមួយ​ប្រពន្ធ​រហូត​ធ្វើ​ឲ្យ​ប្រពន្ធ​សន្លប់ តែ​ស្មានថា​ប្រពន្ធ​ស្លាប់ ទើបរ​ត់ទៅ​ចង​.​ក​សម្លាប់​ខ្លួនឯង​ដែរ ។

បើ​តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​មក​មុន​ពេល​កើតហេតុ បុរស​ជា​ប្ដី​បាន​ព្យាយាម​បបួល​ប្រពន្ធ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ តែ​ប្រពន្ធ​ប្រាប់​ថា កុំ​ទាន់​អាល​ទៅ​ដោយ​រង់ចាំ​ដល់​ថ្ងៃ​ទី​២៥​ខាង​មុខ​នេះ​សិន ចាំ​នាំ​គ្នា​ទៅ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​ខ្វែងគំនិត​គ្នា​រឿង​ទៅ​ធ្វើការ​នៅ​ថៃ​បាន​បង្ក​ទៅ​ជា​ជម្លោះ​ភ្លាម​ៗ ធ្វើ​ឲ្យ​លោក​ប្ដី​កើតទុក្ខ​មិន​សុខចិត្ត​ក៏​ស្ទុះ​ទៅ​ទះកំផ្លៀង​ប្រពន្ធ និង​ច្របាច់​.​ករ​ហូត​ប្រពន្ធ​សន្លប់ ។

បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សព និង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។ មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​អត្តឃាត​របស់​បុរស​នេះ គឺ​ផ្ដើម​ចេញពី​អំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ ។ ទោះជា​យ៉ាងណា​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​មែន ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​បុរស​នោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ៕

សាកសពបុរសដែលចង​.​ក​បញ្ចប់ជីវិត​ខ្លួនឯង

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]