ភ្នំពេញ៖ បច្ចុប្បន្ននេះតារាចម្រៀងវ័យក្មេងលោក Step កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនទូទៅ ជាពិសេសគឺនៅក្នុងស្រទាប់យុវវ័យតែម្តង ជាមួយនឹងបទចម្រៀងថ្មីៗរបស់ខ្លួន ដែលបានចេញថ្មីៗជាបន្តបន្ទាប់ ក្នុងមួយរយៈពេលខ្លីចុងក្រោយនេះ។

ហើយដៃគូចម្រៀង ដែលបានរួមសម្តែងជាមួយលោកយ៉ាងសាកសមនោះគឺ តារាចម្រៀងស្រីវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា ដោយជាញឹកញាប់គេតែងឃើញអ្នកទាំងពីរបានចាប់ដៃគ្នាសម្តែងជាលក្ខណៈក្នុងរឿងស្នេហាបែបយុវវ័យៗរ៉ូមែនទិក។

ទន្ទឹមនឹងនេះផងដែរ ងាកទៅមើលពីជីវិតឯកជន របស់តារាចម្រៀងវ័យក្មេងលោក Step វិញ ក៏មិនធម្មតានោះដែរ ដោយបច្ចុប្បន្ននេះលោកបានជិះរថយន្តស៊េរីទំនើបម៉ាក Lexus 450 មិនចាញ់តារាចម្រៀងប្រុសស្រីល្បីនានានៅក្នុងសង្គមសិល្បៈប៉ុន្មាននោះទេ។

ក្រៅពីនេះ បច្ចុប្បន្នតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក Step ក៏មានការងារនៅក្នុងវិស័យសិល្បៈចម្រៀងជាច្រើន និងមានភាពមមាញឹកយ៉ាងខ្លាំងផងដែរ៕

ទស្សនាកម្រងរូបភាពរថយន្តស៊េរីទំនើប ដែលលោក Step កំពុងជិះសព្វថ្ងៃនេះដូចខាងក្រោម៖ 

រថយន្តស៊េរីទំនើប របស់តារាចម្រៀង Step
រថយន្តស៊េរីទំនើប របស់តារាចម្រៀង Step
រថយន្តស៊េរីទំនើប របស់តារាចម្រៀង Step
រថយន្តស៊េរីទំនើប របស់តារាចម្រៀង Step
រថយន្តស៊េរីទំនើប របស់តារាចម្រៀង Step
តារាចម្រៀង Step
តារាចម្រៀង Step
តារាចម្រៀង Step
តារាចម្រៀង Step

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP