ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថាអតីតបេក្ខភាព The Voice Cambodia អ្នកនាងសាន ស្រីឡៃ ដែលត្រូវបានស្លាប់ដោយសារតែភ្លើងប្រច័ណ្ឌ ក្រោយពីតារារូបនេះស្លាប់ឃើញថាអ្នកគាំទ្រ ក៏ដូចជាមិត្តរួមសិល្បៈ និងគ្រួសារមានការសោកស្តាយយ៉ាងខ្លាំង នៅពេលដែលបានបាត់បង់មនុស្សល្អបែបនេះ។

យ៉ាងណាមិញ ទោះបីជា ស្រីឡៃ នាងស្លាប់ទៅអស់រយៈពេលយូរយ៉ាងណាក្តី តែសេចក្តីនឹករលឹកចំពោះគ្រួសារ ទៅកាន់បងស្រីគឺនៅតែមានជានិច្ច ដោយនៅក្នុងបណ្តាញសង្គមរបស់ប្អូនៗរបស់នាង តែងតែបញ្ចេញសារ ដែលបញ្ជាក់ថានឹកនាងខ្លាំង។

ជាក់ស្តែងនោក្នុងបណ្តាញសង្គមរបស់ប្អូនស្រីរបស់ ស្រីឡៃ បានបង្ហោះរូបភាពមួយសន្លឹកធ្វើឲ្យអ្នកគាំទ្រមានការខ្លោចចិត្ត អាណិតដល់គ្រួសារនាងយ៉ាងខ្លាំង ដែលនឹកបងស្រីពេក មានតែអោបរូបថតរាល់យប់ ទាំងដែលមិនបានឃើញរូបរាងបងស្រី ។

តាមរយៈរូបភាពមួយនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនអាណិតដល់ស្រីឡៃ និងស្រណោះដល់នាងមែនទែន ព្រោះនាងគឺជាមនុស្សល្អ សូម្បីតែពេលស្លាប់បាត់ហើយ ក៏នៅមានគ្រួសារក៏ដូចជាមិត្ត សោកស្តាយ និងនឹកជារៀងរហូតដែរ៕ 

អ្នកនាងសាន ស្រីឡៃ កាលនៅរស់
អ្នកនាងសាន ស្រីឡៃ និងគ្រួសារ
អ្នកនាងសាន ស្រីឡៃ និងគ្រួសារ
អ្នកនាងសាន ស្រីឡៃ និងប្អូនស្រី
អ្នកនាងសាន ស្រីឡៃ និងកូនប្រុស
ប្អូនស្រីអ្នកនាងសាន ស្រីឡៃ យករូបថតបងមកអោប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

សាន ស្រីឡៃ