សាធារណរដ្ឋឆេក៖ ជាការពិតណាស់ សម្ផស្ស គឺជារឿងមួយដ៏សំខាន់បំផុត ដែលមនុស្សគ្រប់រូបមិនថាតែបុរស ឬស្រ្តី តែងតែប្រាថ្នាចង់បាននូវភាពស្រស់ស្អាត ហើយក៏ជាផ្នែកមួយទាក់ទាញ នូវរាល់ការស្រលាញ់ ពីក្រសែភ្នែកមនុស្សជាច្រើនផងដែរ។

ដោយឡែក បើក្រឡេកមកមើលយុវវតីវ័យជំទង់រូបនេះវិញ ហេតុតែចង់បំពេញនូវក្តីសុបិន ដ៏ធំធេងមួយនៅក្នុងជីវិត សុខចិត្តខ្ជះខ្ជាយលុយឪពុកម្តាយ អស់រាប់ពាន់ដុល្លារជារៀងរាល់ខែ ដើម្បីយកទៅវះកាត់កែសម្ផស្ស ធ្វើយ៉ាងណាផ្លាស់ប្តូរខ្លួនឯង ឲ្យដូចទៅនឹងតុក្កតាបាប៊ី (Barbie) ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា យុវតីវ័យជំទង់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា នាង Garbriela Jirackova មានអាយុ១៨ រស់នៅក្នុងរដ្ឋធានី Prague នៃសាធារណរដ្ឋឆេក (Czech Republic) ។

រូបភាព៖ នាង Garbriela Jirackova

ដោយសារតែ ការស្រលាញ់ និងចូលចិត្ត Garbriela ក៏ត្រូវបានគេដឹងថា នាងជាម្ចាស់កូនតុក្កតាក្រមុំ (របស់អាមេរិក) ឬហៅថា តុក្កតាបាប៊ី ដែលមានរហូតដល់ទៅជាង ៣០០តុក្កតាឯណោះ សម្ញែងតាំងពេញនៅក្នុងផ្ទះរបស់នាងផងដែរ។

ទន្ទឹមនឹងការស្រលាញ់ចូលចិត្តនេះទៀតសោត Garbriela នារីសក់ទង់ដែងរូបនេះ ក៏បានសម្រេចចិត្តវះកាត់កែសម្ផស្ស ដើម្បីផ្លាស់ប្តូរខ្លួននាង ឲ្យដូចទៅនឹងតុក្កតាបាប៊ីនោះថែមទៀតផង។

Garbriela ត្រូវបានគេរាយការណ៍ថា បានចាយលុយឪពុកម្តាយរបស់នាង យ៉ាងហោចណាស់ក៏ខ្ទង់ ១,០០០ផោនដែរ (ប្រហែលជា ១,៣៩០ដុល្លារអាមេរិក) ក្នុងមួយខែៗ ដើម្បីយកទៅចំណាយលើថ្លៃវះកាត់កែសម្ផស្ស ពង្រីកដើមទ្រូង ធ្វើបបូរមាត់ឲ្យរីកធំ សាក់ចិញ្ចើម ធ្វើច្រមុះ និងបរិវេណជាច្រើនផ្សេងទៀតលើដងខ្លួន ក៏ដូចជាចំណាយលុយជាច្រើន ក្នុងការទិញផលិតផលមកប្រើប្រាស់ ដើម្បីតុបតែងលម្អខ្លួន (គ្រឿង Make up) ផងដែរ។

រូបភាព៖ នាង Garbriela Jirackova

Garbriela និយាយថា នាងពិតភ្ញាក់ផ្អើល នឹងខ្លួនឯងនៅពេលនេះណាស់ ហើយក៏រីករាយទៅនឹងអ្វីដែលនាងមានផងដែរ ខណៈសូម្បីតែម្តាយរបស់នាង គឺអ្នកស្រី Romana Jirackova ដែលមានវ័យ៥៣ឆ្នាំ ក៏រំភើបរីករាយចំពោះនាង ដែលនាងអាចបំពេញនូវក្តីស្រមៃខ្លួនឯងបានបែបនេះ។

តែទោះយ៉ាងណា ម្តាយរបស់នាងក៏មិនចង់ឃើញនាង បន្តការវះកាត់កែសម្ផស្សអីទៀតឡើយ ដោយសារតែ ព្រួយបារម្ភចំពោះសុខភាពរបស់នាង។

រូបភាព៖ នាង Garbriela Jirackova
«ខ្ញុំចំណាយពេលយ៉ាងហោចណាស់ក៏ជាង ៣ម៉ោងកន្លះដែរ ដើម្បីរៀបចំតុបតែងខ្លួន (Make up) ដើម្បីឲ្យរួចម្តងៗ។ ជីវិតបែបនេះវាពិតជាមិនមែនជារឿងងាយស្រួល គ្រប់ពេលវេលានោះទេ។ ព្រោះវាពិតជាលំបាក និងចំណាយច្រើន ទាំងផ្នែកហិរញ្ញវត្ថុ រូបរាងកាយ និងចិត្តគំនិតខាងក្នុង។ ខ្ញុំរងសម្ពាធយ៉ាងខ្លាំង ពីមជ្ឈដ្ឋានទូទៅនៅលើបណ្តាញសង្គម រួមមានទាំងអ្នកគាំទ្រ និងអ្នកស្អប់រូបខ្ញុំជាច្រើន» Garbriela និយាយ។
រូបភាព៖ នាង Garbriela Jirackova

បើទោះបីជា មានអ្នកស្រលាញ់ និងអ្នករិះគន់លើរូបសម្រស់ លក្ខណៈជាមនុស្សតុក្កតាបាប៊ីនេះ ក៏ដោយក្តី ក៏ Garbriela នាងនៅតែមិនខ្វាយខ្វល់ ហើយក៏មិនចុះចាញ់ ព្រោះនេះជាអ្វីដែលខ្លួននាងស្រលាញ់ចង់បាន ដោយមិនបង្ខិតបង្ខំឲ្យនរណាម្នាក់ មកចាប់អារម្មណ៍លើរូបនាងនោះឡើយ។

ជាចុងក្រោយ ស្រីស្អាតរូបនេះ បានបន្ថែមថា នាងក៏នឹងមានគម្រោង វះកាត់កែសម្ផស្សបន្ថែមទៀត ដោយកាត់ឆ្អឹងជំនី (ដើម្បីឲ្យចេញរាងចង្កេះកាន់តែតូច) វះកាត់ផ្នែកបរិវេណគូទ និងវះកាត់ពង្រីកដើមទ្រូងបន្ថែមទៀត ដើម្បីឲ្យមើលទៅ នាងកាន់តែដូចមនុស្សតុក្កតាបាប៊ី ពិតៗស្រស់ស្អាត យ៉ាងដូច្នោះដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

រូបភាព៖ នាង Garbriela Jirackova កាលនៅក្មេង
រូបភាព៖ នាង Garbriela Jirackova

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]