ភ្នំពេញ៖ អ្នកនាងប៊ីរីយ៉ា ជាតារាសម្ដែង និងជាតារាបង្ហាញម៉ូតមួយរូបដែលមានសម្រស់ស្រស់ស្អាត ទោះបីជារៀបការ មានគ្រួសារហើយក្ដី ក៏នាងនៅតែប្រជាប្រិយភាពដដែល ។ ថ្មីនេះ ឃើញថានាងមិនសូវជារវល់ជាមួយការងារសិល្បៈ ប៉ុន្មាននោះទេ ម្យ៉ាងទៀតនាងមើលទៅដូចជារវល់ជាមួយមុខរបរផ្ទាល់ខ្លួនច្រើនជាង ។

ប្រិយមិត្តប្រហែលជាជ្រាបហើយថា នាងមានកូនស្រីតូចម្នាក់ ឈ្មោះថា ឡាប៊ីណា ក្មេងតូចម្នាក់នេះ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែគួរឲ្យស្រលាញ់ខ្លាំងឡើងៗ។

ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង ប៊ីរីយ៉ា បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក និងវីដេអូកូនផងដែរ ដោយរូបគេ បានស្លៀកពាក់យ៉ាងស្រស់ស្អាត សំខាន់ចេះកាច់រាងបង្ហាញម៉ូតសម្លៀកបំពាក់បានយ៉ាងស្រស់ស្អាត នៅតូចសោះមានដុងដូចម្ដាយទៅហើយ ពិតជាមិនធម្មតាមែន ៕

តោះទៅទស្សនារូបភាពនិងវីដេអូទាំងអស់គ្នា!  

កូនស្រី ប៊ីរីយា
កូនស្រី ប៊ីរីយា
កូនស្រី ប៊ីរីយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ីរីយ៉ា