បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Neymar Jr. កំពុងតែមានទម្រង់លេងយ៉ាងល្អប្រសើរ ដោយក្នុងពេលនេះ រូបគេបានរកគ្រាប់បាល់បញ្ចូលទី រហូតដល់ទៅ ២៨គ្រាប់នៅក្នុងការប្រកួតពានរង្វាន់ទាំងអស់។

យ៉ាងណាមិញ អនាគតរបស់ Neymar ក្នុងការប្រកបអាជីពនៅក្នុងក្លិប Paris Saint-Germain ហាក់បីដូចជា នៅតែមិនទាន់មានភាពច្បាស់លាស់ដដែល។

បើយោងតាមប្រភព័ត៌មាន បានឲ្យដឹងថា នៅពេលដែលទីផ្សារដោះដូរកីឡាករ បើកដំណើរការនៅខែ កក្កដា ខាងមុខនេះ ក្លិបអធិរាជស Real Madrid នឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីនាំយកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ទៅកាន់ប្រទេសអេស្ប៉ាញវិញ។

ទោះបីជាយ៉ាងណាក្តី កាលពីពេលថ្មីៗនេះ Don Balon ដែលជាសារព័ត៌មានល្បីល្បាញមួយ ក្នុងប្រទេសអេស្ប៉ាញ បានប្រាប់ថា Neymar បានបង្ហើបថា រូបគេអាចនឹងច្រានចោលសំណើររបស់ Real Madrid ដើម្បីចូលរួមជាមួយ Manchester United វិញ។

លើសពីនេះទៅទៀតនោះ ប្រភពខាងលើ បានឲ្យដឹងទៀតថា ក្រុមហ៊ុន Chevrolet ដែលជាអ្នកឧបត្ថម្ភរបស់ក្លិប ក៏មានគម្រោងផ្តល់ប្រាក់យ៉ាងច្រើន ទៅឲ្យក្លិបបិសាចក្រហម រៀងរាល់ការដោះដូរកីឡាករទៀតផង ៕ 

កីឡាករ Neymar
កីឡាករ Neymar ពេលនៅប្រកបអាជីពក្នុងប្រទេសអេស្ប៉ាញ
កីឡាករ Neymar ពេលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]