ភ្នំពេញ៖ ដេននី ក្វាន់ ជាអតីតតារាសម្តែង និងជាតារាមួយរូបដែលមានឈ្មោះល្បីនៅក្នុងបណ្តាញសង្គមផងដែរ ដែលមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយចូលចិត្តនាងតាមរយៈការជួយសង្គម និងមានចិត្តសប្បុរសធម៌។

ដោយឡែក ក្រោយពីមានភាពលេចធ្លោខ្លាំងនៅក្នុងសង្គមរហូតមកដល់បច្ចប្បន្ន កញ្ញា ដេននី ក្វាន់ ក៏មានមនុស្សជាច្រើនកាន់តែចាប់អារម្មណ៍នឹងការរស់នៅប្រចាំថ្ងៃរបស់នាង មិនថាតែជីវិតដៃគូស្នេហា ក៏ធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល និង គាំទ្រនាងយ៉ាងខ្លាំងផងដែរ។

ជាក់ស្តែង កាលពីម្សិលមិញ ក៏បានឃើញនាងបង្ហោះរូបភាពមួយសន្លឹកជាមួយនឹង គូដណ្តឹងនៅក្នុងបណ្តាញសង្គមហ្វេសបុករបស់នាង ដោយនាងបានសរសេរថា« គេថាយើងទាំងពីរមិនសមនឹងគ្នាព្រោះខាងប្រុសមិនស្អាតមិនសង្ហា តែសម្រាប់​បេះដូងរបស់ខ្ញុំវិញវាប្រាប់ថាសមគ្នាបំផុតហើយព្រោះយកប្តីក្មេងស្អាតសង្ហារមិនប្រាកដថាផ្តល់ស្នាមញញឹមអោយខ្ញុំបាននោះទេ! សម្រាប់មនុស្សប្រុសម្នាក់នេះស្មគ្រ័ធ្វើគ្រប់យ៉ាងឲ្យតែខ្ញុំមានក្តីសុខមិនខ្វល់ថាគាត់លំបាកយ៉ាងណានោះទេនេះហើយជាចំណុចដែលខ្ញុំចោលគាត់មិនបាន»។

ក្នុងនោះក៏បានធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើល និងសរសើរនាងមិនដាច់មាត់នៅទ្រឹស្តីដ៏មានន័យរបស់នាង ដែលកម្រនឹងមានមនុស្សស្រីណាដែលស្រលាញ់មនុស្សមិនគិតពីរូបរាង យ៉ាងដូច្នេះ៕ 

ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់ និង អនាគតស្វាមីរបស់នាង
ដេននី ក្វាន់ និង អនាគតស្វាមីរបស់នាង
ដេននី ក្វាន់ និង អនាគតស្វាមីរបស់នាង
ដេននី ក្វាន់ និង អនាគតស្វាមីរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់