អង់គ្លេស៖ ក្នុងពេលដែល Chelsea ប៉ះជាមួយ Barcelona គ្រូបង្វឹកក្លិបតោខៀវបានសម្រេចចិត្តដាក់កីឡាករ Eden Hazard ជាខ្សែប្រយុទ្ធទោល ដោយមានការជ្រោមជ្រែងពីសំណាក់ កីឡាករ Willian និងកីឡាករ Pedro ។

អ្នកគាំទ្រក្លិបជាច្រើន មានចម្ងល់ថា តើហេតុអ្វីបានជាលោក Conte មិនព្រមដាក់ កីឡាករ Alvaro Morata ឬកីឡាករ Olivier Giroud ជាខ្សែប្រយុទ្ធទោល តាំងតែពីដំបូងតែម្តងទៅ? ។ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអីុតាលីរូបនេះ ជឿជាក់ថា ការសម្រេចរបស់ខ្លួនពិតជាត្រឹមត្រូវ។

លោក Antonio Conte បានទទូចថា ការប្រើប្រាស់ទម្រង់លេង ៣-៥-២ ទល់នឹងក្លិបយក្ស Barcelona មិនមែនរឿងត្រឹមត្រូវឡើយ ហើយការប្រើប្រាស់ក្បួនលេង ៣-៤-៣ ដើម្បីធ្វើការប្រកួតជាមួយក្រុម ដែលមានទេពកោសល្យបែបនេះ គឺជាជម្រើសមួយដ៏ល្អបំផុតផងដែរ ៕ 

កីឡាករ Eden Hazard
កីឡាករ Alvaro Morata
កីឡាករ Olivier Giroud
លោក Antonio Conte

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]