ក្រុមហ៊ុនអេឡិចត្រូនិក Samsung ដែលឈានមុខគេលើផ្នែកបច្ចេកវិជ្ជា និងគ្រឿង ប្រើប្រាស់ឌីជីថល ថ្ងៃនេះបានតាំងបង្ហាញនូវទូទឹកកកស៊េរី RT63NBSL1។ លក្ខណៈពិសេសនៃការរចនាដ៏ស្រស់ស្អាត និងមិនត្រឹមតែត្រជាក់ចេញមកក្រៅទេ ប៉ុន្តែនៅខាងក្នុងត្រជាក់ខ្លាំងដោយសារតែប្រព័ន្ធ Cool Curtain System™។ ប្រព័ន្ធ Cool Curtain របស់ Samsung ផ្តល់នូវភាពត្រជាក់គ្រប់កន្លែង និងសីតុណ្ហភាពថេរទាំងអស់នៅក្នុងទូទឹកក។ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពិសេស ព្រោះតែវាជួយ សន្សំសំចៃថាមពលអគ្គិសនី និងជួយរក្សាម្ហូបអាហារទុកបានយូរ។ នៅពេលដែល ទូទឹកកកប្រឹងរក្សាតុល្យភាពសីតុណ្ហភាព វានឹងប្រើថាមពលអគ្គិសនីច្រើន ហើយនៅ ផ្នែកខ្លះក្នុងទូទឹកកកប្រហែលជាមិនអាចទទួលបានភាពត្រជាក់គ្រប់គ្រាន់ដល់ផ្លែឈើ បន្លែ សាច់ និងគ្រឿងបរិភោគដែលធ្វើពីទឹកដោះគោ។ ប៉ុន្តែទូទឹកកក Samsung ស៊េរី  RT63NBSL1 ជំនាញក្នុងការរក្សាតុល្យភាពសីតុណ្ហភាព ចាប់ពីផ្នែកខាងលើរហូតដល់ ជាន់ក្រោម ដូច្នេះ អតិថិជននឹងអស់បារម្ភពីការចំណាយលើថាមពលអគ្គិសនី ឬក៏អាហារខូចទៀតឡើយ។

សម្រាប់អតិថិជនដែលចង់បានសីតុណ្ហភាពល្អពិសេសសម្រាប់មុខទំនិញដូចជា បន្លែ ស្រា និង Cheese ទូទឹកកក Samsung RT63NBSL1 មានផ្នែក Moist Fresh Zone សម្រាប់រក្សាឲ្យនៅស្រស់បានយូរ និងផ្នែក Tri-cool Zone អាចធ្វើការផ្លាស់ប្តូរសីតុណ្ហភាពបាន។ វាមានលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ដូចជាកន្លែងសម្រាប់កាច់ទឹកទទួលទាននៅខាងក្រៅទូទឹកកក និង Twist Ice Maker ងាយស្រួលក្នុងការយកដុំទឹកកកចេញជាងមុន។ បន្ថែមពីនេះ យុទ្ធសាស្រ្តបំពាក់ប្រព័ន្ធភ្លើងបំភ្លឺ LED ត្រូវបានបំពាក់គ្រប់ជ្រុងនៅខាងក្នុងទូទឹកកក ដែលផ្តល់នូវភាពងាយស្រួលក្នុងការស្វែងរកអ្វីដែលត្រូវការ។ LED បញ្ចេញកម្តៅតិចបំផុត ដែលមានប្រសិទ្ធភាពខ្ពស់ជាងអំពូលភ្លើងធម្មតា។

យោងតាមប្រសាសន៍លោក Gwihan Lee នាយកក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅឥណ្ឌូចិនបានឲ្យដឹងថា ទូទឹកកក RT63NBSL1 ឆ្លុះបង្ហាញនូវការប្តេជ្ញាចិត្តក្នុង ការអភិវឌ្ឍម៉ាកសញ្ញាសម្រាប់អតិថិជន និងគិតដល់បរិស្ថានជាចម្បង។ “នៅ Samsung យើងអភិវឌ្ឍបច្ចេកវិជ្ជាថ្មីៗដែលធ្វើឲ្យជីវិតកាន់តែស្រស់បំព្រងសម្រាប់អតិថិជន ព្រមទាំងគិតដល់ការការពារបរិស្ថានរបស់យើងផងដែរ។ ទូទឹកកក RT63NBSL1 មាន ជំនាញថែរក្សាម្ហូបអាហារបានយ៉ាងល្អ ដែលអតិថិជនអាចរីករាយក្នុងការទទួលទាន។ ទន្ទឹមនឹងនេះ ដោយសារតែថាមពល គឺជាប្រភពដ៏សំខាន់សម្រាប់មនុស្សជាតិទាំងអស់ នៅលើពិភពលោក ទូទឹកកក RT63NBSL1 បានជួយដល់អតិថិជនក្នុងការសន្សំសំចៃ ថាមពលបានយ៉ាងច្រើនផងដែរ”។

ទូរទឹកកក Samsung RT63NBSL1 ផ្តល់នូវការធានារយៈពេល 10 ឆ្នាំ ទៅលើប្រព័ន្ធ Digital Inverter Compressor និងមានលក់នៅតាមហាងលក់ឧបករណ៍ប្រើប្រាស់ តាមផ្ទះក្នុងរាជធានីភ្នំពេញ។

អំពីក្រុមហ៊ុន Samsung Electronics Co., Ltd.

ក្រុមហ៊ុន Samsung Electronics Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេលើផ្នែក Semiconductor ទូរគមនាគមន៍ ព័ត៌មានឌីជីថល និងបច្ចេកវិជ្ជាបង្រួមឌីជីថល ដែលចំណូលពីការលក់រួមក្នុងឆ្នាំ 2011 មានចំនួន 143.1 រយកោដិដុល្លារ។ បុគ្គលិកសរុបប្រហែល 222,000 នាក់ បម្រើការនៅ ការិយាល័យចំនួន 205 ក្នុង 71 ប្រទេស។ ក្រុមហ៊ុនដំណើរការបែងចែកជាពីរផ្នែក ដើម្បីគ្រប់ គ្រងទៅលើអាជីវកម្មឯករាជ្យចំនួន 9 របស់ខ្លួនគឺ ផ្នែកព័ត៌មានឌីជីថល និងការទំនាក់ទំនង អេក្រង់បញ្ជូនរូបភាព ប្រព័ន្ធទំនាក់ទំនងចល័ត ប្រព័ន្ធទូរគមនាគមន៍ គ្រឿងឌីជីថល ដំណោះស្រាយព័ត៌មានវិទ្យា រូបភាពឌីជីថល ដំណោះស្រាយឧបករណ៍ផ្សេងៗ អង្គចងចាំ ប្រព័ន្ធ LSI និង LCD ។ ដោយការកត់សម្គាល់ទៅលើដំណើរការឈានមុខគេក្នុងវិស័យ សេដ្ឋកិច្ច បរិស្ថាន និងសង្គមដ៏សំខាន់ ក្រុមហ៊ុនអេឡិចត្រូនិក Samsung ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនបច្ចេកវិជ្ជាដ៏ល្អបំផុតរបស់ពិភពលោក ក្នុងឆ្នាំ 2011 ដោយកំណត់ត្រា Dow Jones Sustainability Index ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ www.samsung.com

ដោយ ៖ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]