ក្រូចឆ្មារធម្មតា (Lime) ដែលអ្នកប្រើរាល់ថ្ងៃវាមានផ្ទុកទៅដោយវីតាមីន ជាតិរ៉ែ និងជាតិសរសៃដ៏សម្បូរបែប ដែលអាចជួយដល់ស្បែក និងសុខភាពទូទៅនៃរាងកាយ។ ម្យ៉ាងទៀតក្រូចឆ្មារក៏ជួយសម្អាតរាងកាយ និងបង្កើនប្រព័ន្ធភាពស៊ាំក្នុងការការពារជំងឺផ្សេងៗបានផងដែរ។ ហេតុនេះក្រូចឆ្មារជាជម្រើសដ៏ល្អបំផុតក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃជាមួយនឹងម្ហូបអាហាររបស់អ្នក។

ក្រូចឆ្មារសម្បកខៀវ

ដោយឡែកយើងនឹងធ្វើការបកស្រាយនៅអត្ថប្រយោជន៍លម្អិតរបស់វាដូចខាងក្រោម៖

#ជួយព្យាបាលជំងឺរាក់ស៊ីធ្មេញ(Scurvy)

ក្រូចឆ្មារធម្មតាដែលអ្នកតែងតែយកមកបន្ថែមនៅក្នុងអាហារជារៀងរាល់ថ្ងៃនេះវាមានផ្ទុកនូវវីតាមីន C ដែលវាអាចជួយព្យាបាលជំងឺរាក់ស៊ីធ្មេញ(ជាជំងឺដែលបណ្តាលមកពីកង្វះវីតាមីន C )បានយ៉ាងមានប្រសិទ្ធភាព។

#ថែរក្សាស្បែក

អ្នកអាចយកទឹកក្រូចឆ្មារសម្បកខៀវលាយនៅក្នុងការទឹកនៅបរិមាណសមរ្យសម្រាប់មុជ ដើម្បីឲ្យវាសម្លាប់កោសិកាចាស់ៗដែលងាប់ ជួយកម្ចាត់អង្គែស្បែកក្បាល និងអាចជួយព្យាបាលកន្ទួលតិចតួចបានផងដែរ។

មួយវិញទៀតអ្នកក៏អាចទទួលទានក្រូចឆ្មារតែម្តង ដើម្បីធ្វើឲ្យស្បែកស្រស់ថ្លា បំបាត់ក្លិនខ្លួន និងជួយការពារពីការឆ្លងរោគទៀតផង។

#ជួយដល់ការរំលាយអាហារ

ក្រូចឆ្មារសម្បកខៀវជាប្រភពនៃអាស៊ីតធម្មជាតិ និងសមាសធាតុម្យ៉ាងដែលអាចរំញោចប្រព័ន្ធរំលាយអាហារ និងធ្វើឲ្យការរំលាយអាហារមានដំណើរការបានល្អ។ ហេតុនេះហើយបានជាគេឃើញថាប្រទេសឥណ្ឌា និងប្រទេសជិតខាងផ្សេងៗ បន្ថែមក្រូចឆ្មារសម្បកខៀវរួមគ្នាជាមួយនឹងអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចរបស់ពួកគេ។ លើសពីនេះទៅទៀតក្រូចឆ្មារសម្បកខៀវក៏ជួយដោះស្រាយដល់បញ្ហានៃការទលលាមកបានផងដែរ។

#ជួយសម្រកទម្ងន់

ការទទួលទានទឹកក្តៅឧណ្ហៗ ជាមួយនឹងក្រូចឆ្មារសម្បកខៀវគឺជាសារធាតុកាត់បន្ថយទម្ងន់ដ៏ល្អឥតខ្ចោះ និងជាភេសជ្ជៈជួយធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ហើយថែមទាំងអាចប្រឆាំងនឹងអុកស៊ីតកម្មបានទៀតផង។

វិធីធ្វើ៖ យកទឹកក្តៅឧណ្ហៗចំនួន ២ កែវ លាយជាមួយទឹកក្រូចឆ្មារសមល្មមជាការស្រេច។ ម្យ៉ាងទៀតអ្នកអាចទទួលទានវាបានម្តងក្នុងមួយថ្ងៃ រយៈពេល១សប្តាហ៍ដើម្បីតាមដានលទ្ធផល។

រូបភាពតំណាង

#ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម និងការពារជំងឺបេះដូង

អត្ថប្រយោជន៍ដ៏អស្ចារ្របស់ផ្លែក្រូចឆ្មារមួយនេះវាក៏ជួយក្នុងការស្រូបយកក៏ដូចជាកាត់បន្ថយជាតិស្ករក្នុងឈាម ដែលហានិភ័យធ្ងន់ធ្ងរចំពោះអ្នកជំងឺទឹកនោមផ្អែម។ ម្យ៉ាងវិញទៀតវាក៏មានផ្ទុកនូវជាតិសរសៃដែលអាចជួយបន្ថយសម្ពាធឈាមលុបបំបាត់វត្តមានកូលេស្តេរ៉ុលអាក្រក់ (LDL cholesterol) និងជាពិសេសនោះគឺវាជួយប្រឆាំងទៅនឹងជំងឺបេះដូង ការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។

#ទប់ស្កាត់ការហូរឈាមអញ្ជាញធ្មេញ និងថែរក្សាភ្នែក

វីតាមីន C ដែលមានផ្ទុកនៅក្នុងផ្លែក្រូចឆ្មារអាចជួយព្យាបាលអាការឈាមអញ្ជាញធ្មេញដែលបណ្តាលមកពីកង្វះវីតាមីន C បានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទៅទៀតវាក៏ជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ និងចៀសវាងពីការមើលពុំសូវឃើញនៅពេលអាយុកាន់តែច្រើនផងដែរ។

# ជួយព្យាបាលជំងឺដំបៅក្រពះ

ក្រៅពីគុណប្រយោជន៍មួយចំនួនខាងលើ ក្រូចឆ្មារសម្បកខៀវក៏មានផ្ទុកនូវសមាសធាតុពិសេសដែលហៅថា flavonoids ដែលជាសារជាតិប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងជំងឺមហារីក និងថែមទាំងអាចព្យាបាលដំបៅក្រពះទៀតផង៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]