បរទេស៖ ប្រសិនបើអ្នកគាំទ្រគិតថា ការផ្លាស់ទៅកាន់ក្រុម Paris Saint–Germain អាចធើ្វឲ្យ Neymar លែងជាស្រមោលរបស់ Messi នោះពិតជាខុសហើយ។ នេះបើតាមការគិតអតីតវីរបុរស របស់ក្រុមកាំភ្លើងធំ Arsenal លោក Thierry Henry បានលើកឡើង។ 

Messi និង Neymar

ក្នុងអំឡុងពេលដែលកីឡាករជម្រើសជាតិប្រេស៊ីល កំពុងតែលេងឡើងជើងខ្លាំងក្នុង Ligue 1 របស់បារាំង Henry ដែលសព្វថៃ្ង ជាគ្រូជំនួយក្នុងក្រុមជម្រើសជាតិ បែលហ្ស៊ិក និងជាពិធីករក្នុងទូរទស្សន៍ Sky Sports យល់ថា ការផ្លាស់ទៅកាន់ PSG របស់អតីតសមាជិកក្រុម Barcelona គឺមិនទាន់មានអ្វីគ្រប់គ្រាន់នៅឡើយទេ ក្នុងការប្រៀបធៀបរូបគេ និង Messi ។ 

Neymar

Henry បាននិយាយថា៖ 

«ខ្ញុំមិនសូវជឿជាក់ទេថា មូលហេតុដែល Neymar ចាកចេញពី Barcelona គឺដើម្បីចាកចេញពីស្រមោលរបស់ Messi នោះ។ ការពិតគឺថា កីឡាករបាល់ទាត់ទាំងអស់ សុទ្ធតែស្ថិតនៅក្នុងស្រមោលរបស់ Messi។ ដូច្នេះបើសិនជា Neymar មិនចង់ស្ថិតក្នុងស្រមោលមួយនេះ គេគួរគិតប្ដូរអាជីពទៅកីឡាផ្សេងក្រៅពីបាល់ទាត់» ៕
Henry
Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]