ម្ហូបបួស គឺជាអាហារដែលគ្មានជាតិសាច់ ឬសត្វមានជីវិត ហើយសម្បូរបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដែលគេបានដឹងថា ជាប្រភេទអាហារដែលទទួលបានការពេញនិយមសម្រាប់អ្នកបួស សម្រាប់អ្នកដែលស្រលាញ់សុខភាព និងធម្មជាតិ រហូតគេដាក់ឈ្មោះថា ជាអាហារសុខភាពទៀតផង។ តែហេតុអ្វីបានជាគេដាក់ឈ្មោះវាបែបនេះ?

នោះក៏ដោយសារតែការទទួលទាន ប្រភេទអាហារបួសទាំងនោះ នឹងផ្តល់ប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងដូចខាងក្រោម៖

អាហារបួសមានប្រយោជន៍ច្រើនយ៉ាង

១. ជំនួយសុខភាពផ្លូវចិត្ត

តាមការស្រាវជ្រាវបានរកឃើញថា អ្នកដែលនិយមទទួលទានអាហារបួសពពួកបន្លែទាំងនេះ មានសុខភាពផ្លូវចិត្ត និងអារម្មណ៍រីករាយជាងអ្នកដែលទទួលទានសាច់។ នៅក្នុងនោះផងដែរ អ្នកដែលទទួលទានអាហារបួស មានបញ្ហាធ្លាក់ទឹកចិត្ត ស្ត្រេស អារម្មណ៍មួរម៉ៅ ឆេវឆាវ និងភាពក្រេវក្រោធតិចជាងអ្នកដែលទទួលទានពពួកសាច់ និងត្រីថែមទៀតផង។ ដើម្បីទទួលបានប្រយោជន៍ផ្លូវចិត្តកាន់តែប្រសើរឡើងជាងនេះ គួរតែជ្រើសរើសម្ហូបដែលមានបន្លែស្រស់ៗ និងបែបធម្មជាតិ។

អាហារបួសជំនួយសុខភាពផ្លូវចិត្ត

២. ប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើនមុខ

អាហារបួសមានជាតិខ្លាញ់តិច និងកម្រិតកូឡេស្តឺរ៉លទាប ដែលត្រូវបានគេដឹងថា អាចជួយកាត់បន្ថយ និងការពារបញ្ហាប្រឈមនឹងសុខភាពជាច្រើនមុខដូចជា៖

- ជំងឺបេះដូង សរសៃឈាមបេះដូង

- ជំងឺលើសឈាម (ឡើងសម្ពាធឈាម)

- ជំងឺទឹកនោមផ្អែមប្រភេទទី២

- ជំងឺមហារីក

- ជំងឺ Diverticulitis (ជាជំងឺដែលថង់ ឬបំពង់នៅត្រង់ជញ្ជាំងពោះវៀនមានសភាពទន់ខ្សោយ ហើយអាចផ្ទុកមេរោគបាក់តេរី និងរលាក ដែលជាហេតុនាំឱ្យកើតមានជំងឺមួយនេះ)

- ជំងឺទល់លាមក

- បញ្ហាក្រួសក្នុងថង់ប្រមាត់ និងបញ្ហាសុខភាពជាច្រើនមុខទៀត។

អាហារបួសប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើនមុខ

៣. ជួយគ្រប់គ្រង និងសម្រកទម្ងន់

ការទទួលទានអាហារបួសជាប្រចាំអាចមានផលល្អចំពោះរូបរាងកាយទាំងមូលរបស់អ្នក។ ដោយសារតែពពួកបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិដែលមាននៅក្នុងម្ហូបបួស មានជាតិខ្លាញ់តិច និងកាឡូរីទាប ដែលមិនត្រឹមតែល្អចំពោះសុខភាពទាំងមូលនោះទេ តែថែមទាំងអាចធ្វើឱ្យមុខងារប្រព័ន្ធរំលាយអាហារដំណើរការល្អ ដុតបំផ្លាញខ្លាញ់កាឡូរីមិនល្អលឿនជាងមុន ដែលជាហេតុអាចជួយរក្សារូបរាងឱ្យស្អាត និងជួយដល់ការសម្រកទម្ងន់បានផងដែរ។

អាហារបួសជួយគ្រប់គ្រង និងសម្រកទម្ងន់

៤. គ្មានជាតិពុល (ឬជាតិពុលតិចបំផុត)

ការទទួលទានប្រភេទអាហារបួសជាបន្លែ និងផ្លែឈើ ជាពិសេសគឺត្រូវតែជារបស់ធម្មជាតិគ្មានជាតិគីមីត្រូវបានគេដឹងថា ជាអាហារដែលល្អបំផុតចំពោះសុខភាព ដោយសារតែវាគ្មានផ្ទុកនូវមេរោគ បាក់តេរី ប៉ារ៉ាសិត និងជាតិពុលពីជាតិគីមីនោះទេ បើប្រៀបធៀបទៅនឹងការទទួលទានពួកសាច់ និងត្រីដទៃទៀត។ ក្រៅពីនេះ ការទទួលទានអាហារបួសថែមទាំងអាចជួយកាត់បន្ថយចំណង់អាហារផ្តេសផ្តាស និងពពួកអាហារកែច្នៃដែលប៉ះពាល់ដល់សុខភាពថែមទៀតផង។

អាហារបួសគ្មានជាតិពុល (ឬជាតិពុលតិចបំផុត)

៥. ជំនួយភ្នែក និងស្បែក

ការទទួលទានអាហារបួស ជាពពួកបន្លែ និងផ្លែឈើ ជាប្រចាំ អាចជួយធ្វើឱ្យសុខភាពភ្នែកកាន់តែល្អប្រសើរ ច្បាស់ និងភ្លឺថ្លាជាងមុន ថែមទាំងកាត់បន្ថយអាការព្រិល ឬស្រវាំងភ្នែកបានផងដែរ។ បន្ថែមពីនោះ វាថែមទាំងសម្បូរទៅដោយជាតិខូឡាជែន (Collagen) ដែលអាចជំនួយស្បែកឱ្យស្អាតល្អជាងមុន មានភាពភ្លឺថ្លា ក្មេងជាងវ័យ និងអស់ស្នាមជ្រីវជ្រួញផងដែរ។

អាហារបួសជំនួយភ្នែក និងស្បែក

៦. ជួយឱ្យឆាប់ឆ្អែត និងឆ្អែតបានយូរ

ជាធម្មតា ពពួកបន្លែ និងផ្លែឈើមានជាតិការសរសៃ និងសារធាតុចិញ្ចឹមច្រើនដែលមានផលល្អចំពោះសុខភាព។ ហើយការទទួលទានពពួកអាហារបួសទាំងនេះ អាចជួយធ្វើឱ្យអ្នកមានទម្លាប់ល្អនៅក្នុងការទទួលទានអាហារជាប្រចាំថ្ងៃ ព្រោះតែវាធ្វើឱ្យអ្នកញ៉ាំអាហារបានតិចជាងមុន ឆាប់ឆ្អែត មិនសូវឃ្លាន ព្រមទាំងមិនទទួលទានចំណីអាហារក្រៅផ្តេសផ្តាស ដែលប៉ះពាល់ដល់សុខភាពទៀតផង។

អាហារបួសជួយឱ្យឆាប់ឆ្អែត និងឆ្អែតបានយូរ

៧.ជួយដល់អ្នកលេងកីឡា និងអត្តពលកម្ម

អាហារបួសមានជាតិខ្លាញ់ទាប ថែមទាំងសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនជាច្រើនមុខ ដែលត្រូវបានគេដឹងថាមានផលល្អចំពោះអ្នកដែលចូលចិត្តលេងកីឡា ឬកីឡាអត្តពលកម្មជាដើមផងដែរ។

អាហារបួសជួយដល់អ្នកលេងកីឡា និងអត្តពលកម្ម

៨.សុខភាពល្អ និងរស់នៅបានយូរ

អ្នកដែលទទួលទានពពួកអាហារបួស ត្រូវបានគេរកឃើញថា មានជីវិតដ៏រីករាយ អារម្មណ៍ស្រស់ថ្លា និងមានសុខភាពល្អជាងអ្នកដែលទទួលទានពពួកសាច់ឆ្ងាយណាស។ កត្តាទាំងនេះហើយ បានជាអ្នកដែលនិយមទទួលទានអាហារបួសមិនសូវមានជំងឺតម្កាត់ ថែមទាំងរស់នៅបានយូរជាងមនុស្សធម្មតាថែមទៀតផង។

អាហារបួស ធ្វើឱ្យមានជីវិតដ៏រីករាយ អារម្មណ៍ស្រស់ថ្លា

# ទទួលទានអាហារបែបណាល្អចំពោះសុខភាព?

ការទទួលទានពពួកអាហារបួសជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិល្អចំពោះសុខភាពក៏ពិតមែន តែអ្នកក៏ត្រូវដឹងគន្លឹះមួយចំនួន ដើម្បីធ្វើឱ្យអាហារបួសនេះរឹតតែជំនួយដល់សុខភាពរបស់អ្នកបន្ថែមទៀតផងដែរ ដោយការបូកបញ្ចូលសារធាតុសំខាន់ៗទាំង ៥មុខនេះនៅក្នុងរបបអាហារបួសរបស់អ្នកដូចជា៖

- ប្រូតេអ៊ីន៖ អាហារបួសសុខភាពរបស់អ្នក គួរតែបូកបញ្ចូលនូវប្រូតេអ៊ីន អាស៊ីតអាមីណូ(Amino Acids) ដែលអាចជំនួយបន្ថែមដល់ដំណើរការដុតរំលាយអាហារ ជំនួយសាច់ដុំ ស្បែក និងសុខភាពទូទៅដូចជា៖ ស៊ុត សណ្តែកដី ពពួកគ្រាប់សណ្តែក និងគ្រាប់រុក្ខជាតិ។

អាហារបួសសុខភាពរបស់អ្នក គួរតែបូកបញ្ចូលនូវប្រូតេអ៊ីន អាស៊ីតអាមីណូ(Amino Acids)

- ជាតិដែក៖ ជាតិដែកសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលអាចជួយផលិតកោសិកាឈាមក្រហម និងបញ្ជូនអុកស៊ីហ្សែនឱ្យធ្វើដំណើរសព្វពេញរាងកាយជំនួយសុខភាពទូទៅ។ ដូច្នេះអ្នកគួរតែបន្ថែមពពួកបន្លែផ្លែឈើ និងអាហារដែលមានជាតិដែកនៅក្នុងអាហារបួសបន្ថែមដូចជា៖ ផ្កាខាត់ណាខៀវ សណ្តែក គ្រាប់សាឡី និងតៅហ៊ូជាដើម។            

ជាតិដែកសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលអាចជួយផលិតកោសិកាឈាមក្រហម

- អូមេហ្គា៣ (Omega-3)៖ អាស៊ីតខ្លាញ់ឆ្អែត អូមេហ្គា៣ (Omega-3) អាចជួយដល់សុខភាពបេះដូង និងពង្រឹងសុខភាពខួរក្បាលបានល្អ។ ដូច្នេះអ្នកអាចចម្អិនម្ហូបអាហារបួស ជាមួយពពួកប្រេង ដែលសម្បូរទៅដោយខ្លាញ់អូមេហ្គា៣ ដូចជា ប្រេង Flaxseed ដែលអាចរកទិញបាននៅផ្សារទំនើបនានា ឬក៏ប្រើប្រេងធម្មជាតិដូចជា ប្រេងបន្លែ ប្រេងអូលីវ និងប្រេងដូងក៏បានដែរ។

អាស៊ីតខ្លាញ់ឆ្អែត អូមេហ្គា៣ (Omega-3) អាចជួយដល់សុខភាពបេះដូង និងពង្រឹងសុខភាពខួរក្បាល

- ស័ង្កសី៖ ជាតិស័ង្កសីអាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំនៃរាងកាយកាន់តែរឹងមាំ ដូច្នេះអ្នកគួរតែបញ្ចូលពពួកអាហារដែលមានស័ង្កសីនៅក្នុងរបបម្ហូបអាហារបួសរបស់អ្នកមានដូចជា៖ ឈីស សណ្តែក គ្រាប់ធញ្ញជាតិ និងរាល់ផលិតផលផលិតចេញពីសណ្តែកសៀងជាដើម៕  

ជាតិស័ង្កសីអាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំនៃរាងកាយកាន់តែរឹងមាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]