ភ្នំពេញ៖ តារាចម្រៀងដែលស្ទើរតែបាត់មុខ ពីសិល្បៈលោក អាន គុណកូឡា កាលពីយប់មិញនេះដែរ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលអ្នកគាំទ្រ ឃើញវត្តមានតារាសង្ហារូបនេះ វិលចូលទ្រនំចាស់ ផលិតកម្ម «អឹម» ដែលជាទ្រនំដែលលោកធ្លាប់នៅ និងជាទ្រនំដំបូងដែល ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកល្បីល្បាញ នៅក្នុងវិស័យសិល្បៈមកទល់សព្វថ្ងៃ។

យ៉ាងណាមិញ រឿងដ៏មិនគួរឲ្យជឿនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់លោក មិនតិចនាក់នោះទេ ដែលរំភើបចិត្តសម្រាប់ការវិលចូលផលិតកម្មនេះជាថ្មី។ ក្នុងនោះដែរ លោក អាន គុណកូឡា បានវិលមកជាមួយ កាដូយ៉ាងពិសេស គឺបទចម្រៀងមួយបទ សម្រាប់អ្នកគាំទ្រខ្លួន មានចំណងជើងថា «ហត់» ដែលត្រូវចិត្តមហាជន យ៉ាងច្រើន ជាពិសេសអ្នកគាំទ្រលោកផ្ទាល់តែម្តង។

ទោះជាយ៉ាងណាក្តី មហាជនពិតជាពេញចិត្តយ៉ាងខ្លាំង ពេលដែលឃើញលោកវិលចូលទ្រនំចាស់បែបនេះ ហើយជាពិសេសនោះ អ្នកគាំទ្រពិតជាសង្ឃឹមយ៉ាងខ្លាំងថា ប្រជាប្រិយភាពរបស់កម្លោះសង្ហារូបនេះ នឹងកើនឡើងជាថ្មីជាក់ជាមិនខាន ជាមួយទ្រនំផលិតកម្មអឹមនេះ៕

កុំឲ្យខាតពេលយូរ តោះស្តាប់បទថ្មីរបស់លោក អាន គុណកូឡា ខាងក្រោមនេះ៖

លោក អាន គុណកូឡា
បទ៖ «ហត់»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អាន គុណកូឡា