អង់គ្លេស៖ កាលពីយប់មិញនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើល ដែលកីឡាករឆ្នើម Paul Pogba បានចាប់ផ្តើមការប្រកួតទល់នឹងក្រុម Sevilla ក្នុងនាមជាកីឡាករបម្រុងប៉ុណ្ណោះ។

គ្រូបង្វឹកក្រុម Man United លោក Jose Mourinho បានថ្លែងមុនការប្រកួតថា មូលហេតុដែលធ្វើឲ្យលោកដាក់កីឡាករ Pogba ត្រឹមតែជាកីឡាករបម្រុង ព្រោះកីឡាករសញ្ជាតិបារាំងរូបនេះ មិនមានកម្លាំងពេញលេញ ម្យ៉ាងដោយសារតែ គេមានបញ្ហាជំងឺ។

គ្រូបង្វឹកវ័យ ៥៥ឆ្នាំរូបនេះ បានថ្លែងប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា៖ 

កីឡាករ Paul Pogba ពេលជាប់ជាកីឡាករបម្រុង
«កាលពីថ្ងៃសៅរ៍ កីឡាករ McTominay បានធ្វើការប្រកួតក្នុងរយៈពេល ៩០នាទីពេញ ប៉ុន្តែកីឡាករ Paul មិនអាចលេងបានឡើយ។ យើងជឿជាក់ថា យើងត្រូវការកីឡាករ ដែលអាចលេងពេញបាន ១០០ភាគរយ សម្រាប់ការប្រកួតប្រភេទនេះ» ៕
កីឡាករ McTominay
កីឡាករ Paul Pogba ពេលធ្វើការផ្លាស់ប្តូរចូលលេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]