ថៃ៖ កន្លងមកនេះ មានករណីជាច្រើន ស្តីអំពីភ្ញៀវទេសចរចិន ធ្វើដំណើរកម្សាន្តមកលេងប្រទេសថៃ បានបំផ្លិចបំផ្លាញធនធានធម្មជាតិមួយចំនួន រួមមានផ្កាថ្មដែលគេខិតខំអភិរក្សជាដើម។

រូបតំណាង

លោក Phanu Woramitr នាយកការិយាល័យ នៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បានមានប្រសាសន៍ថា នាថ្ងៃអង្គារសប្តាហ៍នេះ ស្ថាប័នរបស់លោក បានបញ្ជូនលិខិតស្នើសុំមួយច្បាប់ សុំឲ្យទីភ្នាក់ងារទេសចរណ៍របស់ចិន ណែនាំពលរដ្ឋរបស់ខ្លួន ឲ្យចេះគោរពច្បាប់ និងបទបញ្ញតិនៅថៃ នៅពេលដែលពួកគេចូលទស្សនារមណីយដ្ឋាន​នានា ដែលស្ថិត​ក្រោម​ការអភិរក្សធនធានធានធម្មជាតិ។

មន្រ្តីផ្នែកទេសចរណ៍ម្នាក់ ប្រចាំខេត្តសាទុន អ្នកស្រី Atcharin Muangchan បានឲ្យដឹងថាបច្ចុប្បន្ន អ្នកស្រីកំពុងចងក្រងព័ត៌មាន ស្តីអំពីការខូចខាតទាំងឡាយ ដែលបង្កដោយភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរមកពីចិនតែម្តង ទៅលើផ្កាថ្ម ដែលប្រទេសថៃសព្វថ្ងៃកំពុងអភិរក្ស។ 

ភ្ញៀវទេសចរថៃកំពុងបំផ្លាញ ផ្កាថ្មដែលគេអភិរក្សនៅប្រទេសខ្លួន

អ្នកស្រីបានឲ្យដឹងថា ដើម្បីកុំឲ្យរឿងរ៉ាវនេះកើតមានបន្ត រដ្ឋបាលខេត្តសាទុន នឹងចែកចាយកូនសៀវភៅណែនាំ ជាភាសាចិន ដល់ភ្ញៀវទេសចរចិន ដែលមកទស្សនានៅតំបន់អភិរក្ស៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]