អាមេរិក៖ វីដេអូហ្គេមគឺត្រូវបានគេពេញនិយមលេងស្ទើរគ្រប់ឧបករណ៍អេឡិកត្រូនិចទាំងអស់ដូចជា កុំព្យូទ័រ  ស្មាតហ្វូន  ធេបប្លេត ជាដើម។

តាមការស្រាវជ្រាវថ្មីនៅអ៊ឺរ៉ុបបានបង្ហាញថា ហ្គេមត្រូវបានគេលេងច្រើនខ្លាំង  ទាំងក្មេង និងមនុស្សវ័យជំទង់ស្ទើរតែ ២ភាគ៣សុទ្ធតែលេងហ្គេម ហើយមនុស្សពេញវ័យក៏មានមិនតិចដែរគឺ ៣៨% នៅចក្រភពអង់គ្លេស ៦៤%នៅបារាំង ៥៦% នៅអាល្លឺម៉ង់ និងមាន ៤៤% នៅប្រទេសអេស្ប៉ាញ។

រូបតំណាង

អង្គការសុខភាពពិភពលោក ហៅកាត់ WHO នឹងចេញផ្សាយអត្ថបទរបស់ខ្លួន ដែលហៅថា «ចំណាត់ថ្នាក់ជំងឺជាអន្តរជាតិ»។ ការចេញផ្សាយជាផ្លូវការនេះ គឺនឹងត្រូវធើ្វឡើងនៅពាក់កណ្ដាលឆ្នាំ២០១៨នេះ។

ភាពពេញនិយមរបស់ទូរសព្ទដៃមានន័យថា ហ្គេមអាចត្រូវបានគេលេងគ្រប់ពេលទាំងអស់ ហើយហ្គេមលក់ដាច់បានច្រើនជាងតន្ត្រី និងវីដេអូឆ្ងាយណាស់នៅចក្រភពអង់គ្លេស។ ដោយហេតុថាហ្គេមមានភាពពេញនិយមខ្លាំង និងគួរឲ្យទាក់ទាញទៀតនោះ នាំឲ្យមានការព្រួយបារម្ភទៅលើវាដោយចៀសមិនផុត។

ការលេងហ្គេមដែលមានភាពប្រកួតប្រជែង

អ្នកជំនាញខាងចិត្តវិទ្យាដែលបានសិក្សាអំពីវីដេអូហ្គេមអស់រយៈពេលជាច្រើនឆ្នាំ ក៏មានការព្រួយបារម្ភដែរ ប៉ុន្តែគេបានបន្ថែមថា ការសម្រេចចិត្តរបស់ WHO ក្នុងការដាក់វាបញ្ចូលទៅជារោគសញ្ញាគឺដូចជាលឿនពេក។

កាលពីឆ្នាំមុន មានអ្នកសិក្សាជាង៣០នាក់បានសរសេររបាយការណ៍មួយទាក់ទងទៅនឹងការដាក់បញ្ចូលរបស់អង្គការនេះ តែពួកគេលើកឡើងថាការសម្រេចចិត្តនេះមិនមានការពិភាក្សាឲ្យបានដិតដល់ជាមួយអ្នកដែលបានស្រាវជ្រាវខាងផ្នែកវីដេអូហ្គេមឡើយ។ ហើយភស្តុតាងដែលអង្គការ WHO បានលើកឡើងទៀតសោត គឺមានប្រភពមិនគួរឲ្យទុកចិត្ត។

ការលេងហ្គេមជាប្រភេទគ្រួសារ

ហេតុផលនៃការចាត់បញ្ចូលនេះ បើមើលតាមសេចក្ដីព្រាងរបស់ WHO គឺមើលទៅវាដូចជាប្រហាក់ប្រហែលនឹងពេលដែលគេដាក់បញ្ចូលការញៀនល្បែងជាជំងឺផ្លូវចិត្តដូច្នេះដែរ។ ដោយការដាក់បញ្ចូលនេះគឺនៅក្រោម ៣លក្ខខណ្ឌដូចជា ៖

ទី១៖ ការមិនមានទំនួលខុសត្រូវក្នុងការលេងហ្គេម 

ទី២៖ ចាត់ទុកការលេងហ្គេមជាធំ 

ទី៣៖ ការនៅតែបន្ត ឬលេងកាន់តែច្រើន បើទោះបីជាវាធ្លាប់ផ្ដល់ពិបាកក៏ដោយ។

គេក៏បានបន្ថែមថា លក្ខខណ្ឌក្នុងការដាក់បញ្ចូលនេះ គឺវាទូទៅពេកសម្រាប់អ្នកលេងហ្គេមទាំងអស់ ហើយវាអាចបំបាក់ទឹកចិត្តអ្នកលេងហ្គេមរាប់រយលាននាក់។ ការគិតនិងអារម្មណ៍របស់អ្នកលេងហ្គេមធម្មតាជាច្រើននឹងត្រូវបានគេចាត់ទុកជាជំងឺ។ ហើយវាអាចចាត់ទុកជាការរើសអើងចំពោះមនុស្សជាច្រើនដែលចាត់់ទុកការលេងហ្គេមជាការកម្សាន្តមួយរបស់គេ។

រូបតំណាង

ការលេងហ្គេមបើយើងចេះគ្រប់គ្រងវា  អាចជួយកាត់ភាពស្មុគស្មាញដែលយើងមាន ពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា  ហើយជួយឲ្យដៃ និងភ្នែកយើងមានភាពរហ័សជាងមុនផងដេរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]