កំពង់ចាម៖ កំពូលតារាចម្រៀងស្រស់សោភា សំនៀងផ្អែមប្រចាំផលិតកម្មរស្មីហ្សងមាស អ្នកនាង សុគន្ធ និសា កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជាអ្នកនាងបានរៀបការរួចទៅហើយក្តី។

ដោយឡែកកាលពីថ្មីៗនេះ តារាចម្រៀងដែលមានសម្រស់ មិនចេះចាស់តាមអាយុរូបនេះ បានបង្កភាពភ្ញាក់ផ្អើល ដល់មហាជននៅលើបណ្តាញសង្គមយ៉ាងខ្លាំង ពេលដែលមានគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបរបស់អ្នកនាង សុគន្ធ និសា ជាច្រើនសន្លឹក ក្នុងឈុតសម័យបារាំង ដែលកំពុងតែចាយសម្រស់នៅប្រាសាទ ខេត្តកំពង់ចាម យ៉ាងស្រស់ស្អាត មើលស្ទើរតែមិនដាក់ភ្នែកទៅហើយ។

យ៉ាងណាមិញ ដោយផ្អែកតាមប្រភពរូបភាពបានឲ្យដឹងថា តាមពិតអ្នកនាង សុគន្ធ និសា ស្លៀកឈុតក្នុងសម័យបារាំងបែបនេះ គឺអ្នកនាងកំពុងតែថតរឿងភាគមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាបណ្តើរៗ មានចំណងជើងថា «រាជនីភូមិគ្រឹះ» របស់ផលិតកម្មក្នុងស្រុកដ៏ធំមួយ។ ហើយរឿងភាគនេះ នឹងត្រៀមចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះផងដែរ៕

កុំឲ្យខាតពេលយូរ ចង់ដឹងអ្នកនាង សុគន្ធ និសា ស្រស់ស្អាតកម្រិតណានោះ ទស្សនារូបភាពដ៏ត្រជាក់ភ្នែកខាងក្រោមនេះ៖

ប្រភពរូបថត៖ Kao Vitou

សុគន្ធ និសា ក្នុងឈុតសម័យបារាំង
សុគន្ធ និសា ក្នុងឈុតសម័យបារាំង
សុគន្ធ និសា ក្នុងឈុតសម័យបារាំង
សុគន្ធ និសា ក្នុងឈុតសម័យបារាំង
សុគន្ធ និសា ក្នុងឈុតសម័យបារាំង
សុគន្ធ និសា ក្នុងឈុតសម័យបារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា